ភ្នាក់ងារ FBI របស់អាមេរិក គឺជាអាជីពមួយ ដែលពិបាកក្នុងការប្រឡងចូលទៅបម្រើការខ្លាំងបំផុតលើពិភពលោក តាមរយៈស្ថិតិដែលមានមិនដល់ 5%ផង របស់អ្នកចូលប្រឡង ដែលអាចឆ្លងផុតការសាកល្បង…។
ខាងក្រោមនេះ គឺជាសំណួរមួយ ដែលឡារ៉ែន បានចម្រាញ់យកមកសាកល្បងសមត្ថភាពក្នុងការសង្កេត និងប្រើហេតុផលរបស់មិត្តអ្នកអាន ថាតើលោកអ្នកអាចឆ្លងផុតសំណួរសាកល្បងក្នុងការប្រឡងចូលធ្វើជាភ្នាក់ងារ FBI បានដែរឬទេ?
សំណួរ៖ ឃាតកររោគចិត្តដ៏ឃោរឃៅម្នាក់ ដែលចូលចិត្តចាប់ពង្រត់មនុស្សយកមកសម្លាប់ បានបង្ខំឱ្យជនរងគ្រោះជ្រើសរើសលេបថ្នាំ 1គ្រាប់ ក្នុងចំណោមថ្នាំ 2គ្រាប់។ គេប្រាប់ថា 1គ្រាប់ ជាថ្នាំពុល(លេបទៅស្លាប់ភ្លាម) និង 1គ្រាប់ទៀត ជាថ្នាំធម្មតា(មិនពុល)។ រៀងរាល់លើក ឃាតករនឹងឱ្យជនរងគ្រោះជាអ្នកជ្រើសរើសយកថ្នាំមុនជានិច្ច បន្ទាប់ពីនោះគេនឹងលេបថ្នាំ ដែលជនរងគ្រោះមិនជ្រើសយកនោះ ហើយគេមិនដែលស្លាប់ឡើយ។
សំណួរសួរថា តើហេតុអ្វីបានជារៀងរាល់លើក គេមិនលេបចំថ្នាំពុល?
ចម្លើយ៖ ការពិតទៅ ថ្នាំទាំង 2គ្រាប់នោះ មិនមែនជាថ្នាំពុលទាំងអស់ តែទឹកនៅក្នុងកែវរបស់ជនរងគ្រោះទៅវិញទេ ដែលមានជាតិពុល ព្រោះគ្រប់ពេលដែលជនរងគ្រោះលេបថ្នាំ គឺត្រូវតែលេបជាមួយទឹកជាធម្មតា…ដូច្នេះប្រាកដណាស់ ជនរងគ្រោះនឹងស្លាប់ យ៉ាងមិនបាច់សង្ស័យឡើយ៕
ប្រែសម្រួលពីឯកសារបរទេសដោយ ទិទីតំតាតូ