ក្នុងអំឡុងពេលដែលពិភពលោកកំពុងប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ Covid-19 នេះ កម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់យ៉ាងច្រើនផងដែរ ជាពិសេសគឺផ្នែកទេសចរណ៍។
កាលពីម្សិលម៉ិញនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថាកម្ពុជាខាតបង់ចំណូលប្រហែលជា 3,000លានដុល្លារអាមេរិក ក្នុងអំឡុងពេលវិបត្តិ Covid នេះ។ ជាផលប៉ះពាល់អាជីវកម្មទេសចរណ៍ក្នុងស្រុកប្រមាណ 2,956ទីតាំងត្រូវបានបិទទ្វា ដែលធ្វើឱ្យបាត់បង់ការងារចំនួន 45,404នាក់ក្នុងវិស័យទេសចរណ៍។
ស្របពេលជាមួយគ្នានេះដែរ ភ្ញៀវទេសចរក្នុងស្រុកបានធ្លាក់ចុះប្រមាណ 50% ខណៈភ្ញៀវទេសចរបរទេសបានធ្លាក់ចុះប្រមាណ 70% ដោយសារតែបញ្ហាសេដ្ឋកិច្ច និងការភ័យខ្លាចចំពោះការធ្វើដំណើរ បូករួមទាំងការរឹតបន្តឹងការធ្វើដំណើរពីប្រទេសនីមួយ៕