នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះបានឱ្យឃើញថា តារាកម្លែងស្រីដ៏ល្បីអ្នកនាង ខ្ញុង បានប្រកាសលក់ផ្ទះរបស់ខ្លួន តម្លៃប្រមាណជិត7ម៉ឺនដុល្លារ ដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ។
ប៉ុន្មានថ្ងៃមុននេះតារាពហុជំនាញ ខាត់ សុឃីម បានប្រកាសលក់ផ្ទះតម្លៃកន្លះលាន ខណៈដែលឃើញអ្នកនាង ខ្ញុង បង្ហោះរូបលក់ផ្ទះនោះ មហាជនខ្លះសន្និដ្ឋានថា ប្រពន្ធនាយ កៃដរ រូបនេះជួបបញ្ហាអ្វីទើបប្រកាសលក់ផ្ទះបែបនេះ។ ក្នុងនោះផងដែរ ដើម្បីស្រាយចម្ងល់មហាជនទាំងឡាយ អ្នកនាង ខ្ញុង ក៏បានបកស្រាយប្រាប់អ្នកសារព័ត៌មានថា៖ «ផ្ទះនោះមិនមែនជារបស់នាងទេ តែជាផ្ទះទិញលក់អចលនទ្រព្យរបស់នាយ កែដរ ជាប្ដីតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំ»៕
កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖