គ្រាន់តែការប្រគំតន្ដ្រី Vivo បញ្ចេញតារាចម្រៀងជាអ្នកតំណាង កញ្ញា សុខ ពិសី ចាប់ដៃគូជាមួយលោក ព្រាប សុវត្ថិ ក៏ផ្ទុះរឿងរ៉ាវខ្សឹបខ្សៀវថា សុខ ពិសី ហក់ចូលហង្សមាស។ តែការពិត ការចាប់ដៃគូរបស់អ្នកទាំងពីរកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង និងកម្របានឃើញ។
កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា សុខ ពិសី និងលោក ព្រាប សុវត្ថិ ដែលសុទ្ធសឹងតែជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួន បានបង្ហាញវត្តដ៏កម្រនឹងបានជួបគ្នានៅលើឆាក និងច្រៀងរួមគ្នា។ ដោយសារអ្នកទាំងពីរឈរនៅក្នុងទ្រនំខុសគ្នា ទើបគេមិនសូវបានឃើញអ្នកទាំងពីរបានឈរច្រៀងរួមគ្នាយ៉ាងសប្បាយរីករាយដូចពេលនេះ។ គេមើលឃើញថា លោក ព្រាប សុវត្ថិ ហាក់បីដូចជាសប្បាយចិត្តខុសប្លែកពីធម្មតា ខណៈបានច្រៀង សុខ ពិសី និងបានឌឺដងផ្លែផ្កាឱ្យនាងថា « អូនចូលចិត្តញ៉ាំចេកអី?» ថែមទៀតផង។ មួយសំនួរនេះធ្វើឱ្យ សុខ ពិិសី អៀនមុខក្រហមនិយាយលែងចេញ។
កំពូលតារាចម្រៀងទាំងពីរដួងនេះ នៅពេលប៉ះគ្នានៅលើឆាកតន្រ្តី Vivo បានលើកបទចម្រៀងគឺបទ «ប្រស្នា4ខ» ច្រៀងយ៉ាងពីរោះ និងគួរឱ្យស្រឡាញ់ខ្លាំង។ ជាមួយគ្នានោះដែរ អ្នកទាំងពីរបានជួបគ្នាបែបនេះ ដោយសារតែស្រីស្អាត សុខ ពិសី បានក្លាយជាតំណាងផ្សព្វផ្សាយរបស់ម៉ាកទូរស័ព្ទ Vivo ដែលអ្នកទាំងពីរបានច្រៀងរួមគ្នាក្នុងកម្មវិធី Vivo របស់ទូរទស្សន៍ហង្សមាស។ តែយ៉ាងណាមិញ បទ«ប្រស្នា4ខ» ត្រូវបានលោក ព្រាប សុវត្ថិ ដោះបានតែ 3ខ តែប៉ុណ្ណោះ ក៏បានសេចក្ដីស្នេហាពី សុខ ពិសី បានសម្រេចទៅហើយ។
ចង់ដឹងការបកស្រាយយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖