បន្ទាប់ពីបង្ហាញគំរូកុំព្យូទ័រអាចបត់មូរបាន 360 ដឺក្រេស្ថិតក្នុងត្រកូល ThinkPad លើអេក្រង់ Touch ប្រភេទ OLEDPanel ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Lenovo បានដើរទៅមុខមួយជំហានទៀតលើគំរូអេក្រង់ Tablet អាចបត់អេក្រង់ជា 2 បានក្នុងព្រឹត្តិការណ៍ Tech World ឆ្នាំ 2017 នេះ។
សមិទ្ធផលថ្មីនេះត្រូវបានក្រុមហ៊ុនឱ្យឈ្មោះថា Lenovo Folio ដែលវាជាគម្រោងនៃគំរូអេក្រង់Tablet នេះនាថ្ងៃអនាគតដែលវាអាចបត់ជា 2 បានដោយគ្មានបញ្ហា។ គំរូនៃឧបករណ៍មួយនេះមានអេក្រង់ទំហំ 5.5 អ៊ីញ និង 7.8 អ៊ីញ ដែលពួកវាប្រើនូវអេក្រង់ប្រភេទFlexible Touchscreen អាចបង្ហាញរូបភាពកម្រិត 1440x1920px ប្រើឈីប Snapdragon 800 ជាមួយ e-SIM និងដំណើរការដោយប្រព័ន្ធ Android 7.0។ យ៉ាងណាមិញ វាគ្រាន់តែស្ថិតក្នុងគម្រោងនាថ្ងៃអនាគតមួយប៉ុំណ្ណោះរបស់ក្រុមហ៊ុន ដោយពេលនេះ Lemovoមិនទាន់បានបញ្ជាក់ថា Tablet ប្រភេទនេះអាចមានវត្តមាននៅពេលណានៅឡើយទេ ប៉ុន្តែតាមការរំពឹងទុក Folio នឹងត្រូវក្រុមហ៊ុនបញ្ចូលក្នុងសង្វាក់ផលិតកម្មនៅឆ្នាំ 2018 ខាងមុខនេះ៕