តារាចម្រៀងស្រី Ariana Grande បានក្លាយជាពលរដ្ឋកិត្តិយសដំបូងបង្អស់នៅទីក្រុង Manchester ចក្រភពអង់គ្លេសក្នុងនាមជាជំនួយទីប្រឹក្សា បន្ទាប់ពីនាងបានខិតខំប្រឹងប្រែងរៃអង្គាសថវិកាមួយចំនួនពីសប្បុរសជន ដើម្បីផ្ដល់ជូនជនរងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកនៅកណ្ដាលការប្រគំតន្រ្តីរបស់នាងកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ ។
ក្រុមទីប្រឹក្សារដ្ឋាភិបាលអង់គ្លេសបានរំពឹងទុកថា ការផ្ដល់ងារ និងលិខិតសរសើជូនតារាស្រី Ariana Grande នាថ្ងៃទី12 ខែកក្កដា ឆ្នាំ2017 កន្លងទៅនេះ គឺជាការលើកទឹកចិត្ត ព្រមទាំងជាប្រយោជន៍សម្រាប់តារាចម្រៀងប៉ុបរូបនេះដែលបានខិតខំប្រឹងប្រែងសម្រាប់ការងារសង្គមបម្រើដល់ប្រជាពលរដ្ឋអង់គ្លេស។ សម្រាប់ការប្រគំតន្ត្រីដ៏មានអត្ថន័យ One Love បានរំឮកដល់មនុស្សចំនួន 22 នាក់ និងកុមារ 7 នាក់ទៀតដែលបានបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនោះ ហើយនៅពីក្រោយនៃការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេរកឃើញថា បុរស Salman Abedi អ្នកដែលបរិច្ចាគគ្រឿងប្រគំតន្ត្រី គឺជាជនសង្ស័យ ខណៈដែលលោកបានចាកចេញពីក្លឹបរាត្រីនៅថ្ងៃ22 ខែឧសភា។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីវ័យ 23 ឆ្នាំរូបនេះត្រូវបានទទួលស្គាល់ថា ជាតារាចម្រៀងដែលខំប្រឹងប្រែងបំផុតក្នុងការបំផុសបំផុលតន្ត្រីសប្បុរសធម៌នៅទីលាន Cricket Emirates Old Trafford ដែលមានវត្តមានតារាល្បីៗចូលរួមបន្ថែមជាច្រើន ដូចជា Coldplay, Justin Bieber និង Katy Perry ជាដើម៕