តារាចម្រៀងស្រីតូចច្រលឹង Ariana Grande បង្ហាញមុខសង្សារថ្ងៃដំបូង ក៏ផ្អែមល្ហែមដល់ម្លឹងៗ…
តាមរយៈគេហទំព័រកម្សាន្ដ TMZ ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះរាងតូចច្រលឹងគឺនាង Ariana Grande បានបង្ហាញមុខសង្សាររបស់ខ្លួនជាលើកដំបូង ដែលគេមើលស្គាល់ថាជា លោក Pete Davidson ខណៈពួកគេសម្ញែងភាពផ្អែមល្ហែម បឺតមាត់គ្នាជាជក់ចិត្តនៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី MTV Video Music Awards 2018 ។ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ត្រូវបានប្រភពមួយទម្លាយថា ពួកគេបានទាក់ទងគ្នាចាប់តាំងពីខែ មិថុនា មកម្លេះ។ លើសពីនេះទៅទៀត តារាចម្រៀងវ័យ 25 ឆ្នាំរូបនេះ បានទទួលពានរង្វាន់ជាតារាឯកឆ្នើមខាងចម្រៀងប៉ប ( Best Pop) ដែលពិតជាស័ក្ដសមជាមួយឈ្មោះរបស់នាងពិតមែន។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបានពានរង្វាន់ជាច្រើនបន្ថែមទៀតដូចជា Artist of the Year, Best Cinematography និង Video of the Year សម្រាប់តែវីដេអូចម្រៀង « No Tears Left to Cry » តែមួយបទប៉ុណ្ណោះ។ … Read more