Skip to content

អ្នកគ្រូ​ ​សរ​ ​កេសា​រ៉ា​ ​បង្ហាញ​ជំហរ​ថ្មី​សម្រាប់​ភាពយន្ដ​ខ្មែរ​ក្នុង​ថ្ងៃ​បើក​មហោស្រព​ភាពយន្ដ​ជាតិ​

​អ្នកគ្រូ​ ​សរ​ ​កេសា​រ៉ា​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​ថា​ ​ជា​គ្រូបង្វឹក​ផ្នែក​សិល្បៈ​ ​និង​ជា​ផ​លិ​ករ​ភាពយន្ដ​មួយ​ដែល​មានឈ្មោះ​បោះ​សំឡេង​ផង​ដែរ​។​ ​នៅ​ថ្ងៃ​បើក​មហោស្រព​ភាពយន្ដ​ជាតិ​លើក​ទី៦​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​អ្នកគ្រូ​បាន​នាំ​ភាពយន្ដ​ ​«​ ​រ៉ូហ្សា៥​ ​»​ ​ដែល​សម្ដែង​ពី​តថភាព​ជីវិត​ខុសគ្នា​របស់​អាមេរិក​ ​និង​ខ្មែរ​ ​មក​ដាក់​បង្ហាញ​ឱ្យ​មហាជន​បាន​ទស្សនា​ ​និង​ជួយ​គាំទ្រ​។​ ​ក្នុង​នោះ​អ្នកគ្រូ​ ​កេសា​រ៉ា​ ​ក៏បាន​បង្ហាញ​ជំហរ​ថ្មី​មួយ​ក្នុង​វិស័យ​ភាពយន្ដ​ខ្មែរ​ ​ដែល​ជា​គន្លិះ​ល្អ​ក្នុង​ការផលិត​ភាពយន្ដ​ឱ្យ​ទាក់ចិត្ត​ទស្សនិកជន​។​

​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​ប្រាប់​ថា​ ​ភាពយន្ត​ដែល​អ្នកស្រី​ចូលរួម​ប្រកួត​បើ​ខ្វះ​ស្ដ​ង់​ដារ​ ​និង​មិន​មានសាច់​រឿង​ទទួលយក​បាន​ ​ក៏​នឹង​មិន​ត្រូវ​បាន​ជាប់​ក្នុងចំណោម១៨រឿង​មកកាន់​មហោស្រព​ភាពយន្ត​នេះ​ផង​ដែរ​។​ ​ពាក់ព័ន្ធ​នឹង​ការចូលរួម​ប្រកួត​ ​អ្នកស្រី​ថា​មិនមែន​ដើម្បី​ចង់បាន​ពានរង្វាន់​ ​ឬ​ ​រំពឹង​ឈ្នះ​តំណែង​ជា​ភាពយន្ត​ឆ្នើម​នោះ​ទេ​ ​ដោយសារតែ​អ្នកស្រី​យល់​ថា​ស្ដ​ង់​ដា​ក្នុង​ការផលិត​រឿង​«​រ៉ូហ្សា៥​»​អ្នកស្រី​នៅ​ទទួលស្គាល់​ថា​ ​មិនទាន់​មាន​ស្ដ​ង់​ដារ​គ្រប់គ្រាន់​នៅឡើយ​។​ ​អ្នកស្រី​ថា​ ​ការចូលរួម​នេះ​ ​គ្រាន់តែ​ចង់ឱ្យ​មហោស្រព​ភាពយន្ត​ជាតិ​ ​មាន​ភាពយន្ត​ចម្រុះ​ប្រភេទ​ ​និង​កាន់តែ​មាន​ច្រើន​រឿង​ចូលរួម​ប៉ុណ្ណោះ​។​

​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​បញ្ជាក់​ថា​ ​បើ​ទោះជា​មួយ​រយៈ​មុន​អ្នកស្រី​មិន​ចេញ​ផលិតភាព​យន្ត​ ​តែ​មិនមែន​មានន័យថា​ ​អ្នកស្រី​បោះបង់​នោះ​ទេ​ ​ពោល​គឺ​ដោយសារតែ​អ្នកស្រី​រវល់​ ​និង​មិនទាន់​រក​ឃើញ​សាច់​ដែល​ស័ក្​ត​សម​ប៉ុណ្ណោះ​។​ ​ភាពយន្ត​ថ្មីនេះ​ ​គឺ​អ្នកស្រី​នឹង​ដាក់ឈ្មោះ​ថា​«​ផ្កា​អង្គារ៍​បុស្ស​»​ ​ដែល​ដកស្រង់​ពី​ជី​ត​ពិ​តៗ​យក​មក​បង្ហាញ​ ​ដោយ​អ្នកស្រី​រំពឹង​
​ថា​នឹង​ជោគជ័យ​។​ ​អ្នកស្រី​ប្រកាស​ថា​ ​ភាពយន្ត​រឿង​«​ផ្កា​អង្គា​បុស្ស​»​ ​ក្រៅពី​ដាក់​បញ្ចាំង​ក្នុង​ស្រុក​ ​ក៏​នឹង​យក​ទៅកាន់​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​អាមេរិក​ ​និង​ប្រទេស​ផ្សេង​ៗ​ផង​ដែរ​។​ ​អ្នកស្រី​ទទូច​ឱ្យ​មានការ​គាំទ្រ​ភាពយន្ត​ខ្មែរ​ ​និង​ ​ថាមិ​ម​ដកថយ​ជំហរ​ឈប់​ផលិតភាព​យន្ត​នោះ​ទេ​ ​បើ​ទោះជា​ការផលិត​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន​គឺ​ពិបាក​ចំណេញ​៕​


Leave a Reply

Your email address will not be published. Required fields are marked *