បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនចំពោះខ្សែភាពយន្ដខ្នាតធំរបស់កូរ៉េខាងត្បូងគឺរឿង “Real” រួចមក តារាឯកប្រុសនៅក្នុងរឿងនេះបាននិយាយពាក្យខ្លះៗផ្ដាំផ្ញើដល់អ្នកគាំទ្ររូបលោកឱ្យទៅទស្សនារឿងនេះទាំងអស់គ្នា ព្រោះថារឿង Real មានឈុតឆាកពិសេសៗច្រើន ដែលមិនគួរខកខានក្នុងការទស្សនាឡើយ។
រឿង Real ត្រូវបានសម្ដែងដោយលោក Kim Soo Hyun ជាតួឯកប្រុស និងតួឯកស្រី Sulli ជានារីសិចស៊ីពង្វក់អារម្មណ៍តួប្រុស ហើយរឿងនេះផងដែរត្រូវបានអនុញ្ញាតឱ្យតែមនុស្សដែលមានវ័យ 19 ឆ្នាំឡើងទៅប៉ុណ្ណោះទើបអាចចូលទស្សនាបាន។ តារាឯកប្រុសរូបនេះបានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ស្របពេលដែលមានការផ្សព្វផ្សាយរឿងចុងក្រោយមួយទៀតដែលមានចំណងជើងថា “Kukmin Ilbo”។ លោកបានថ្លែងថា “ដំបូងឡើយដែលខ្ញុំបានឃើញអត្ថបទរឿង Real ខ្ញុំមានអារម្មណ៍មានសម្ពាធ និងភ័យខ្លាចណាស់ តែទោះជាយ៉ាងណាក៏ដោយ តួសម្ដែងរឿងនេះទទួលបានសិទ្ធិសម្រេចម៉្យាង ដែលសឹងតែជាមន្ដស្នេហ៍មួយបានសម្ដែងចេញទៅជូនមហាជន ទើបធ្វើឱ្យខ្ញុំមិនអាចបដិសេធបាន ព្រោះមានឈុតឆាកពិសេសៗច្រើន មិនគួររំលងឡើយ” ។
លោកបានបន្ដថ្លែងទៀតថា “ខ្ញុំគិតថា លទ្ធផលដែលហុចឱ្យនេះគឺជារឿងធម្មជាតិ ខ្ញុំបានជួបឧបសគ្គក្នុងភាពត្រឹមត្រូវមួយ ហើយបានគិតថា រឿង Real មានបរិយាកាសមួយដែលចាប់ផ្ដើមចាក់ចូលក្នុងបេះដូងខ្ញុំ ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាទស្សនាយ៉ាងសប្បាយចិត្តអស់ពីបេះដូង និងមានឈុតឆាកច្រើនទៀតដែលរំភើប ព្រឺសម្បុរ” ។
ជាចុងក្រោយតារាប្រុសវ័យ 29 ឆ្នាំរូបនេះបានថ្លែងបញ្ចប់ថា “ខ្សែភាពយន្ដរឿងនេះ ត្រូវបានសម្លឹងឃើញថា ជារឿងមើលទៅអាសអាភាស ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍វិលវល់ និងច្របូកច្របល់អស់ តែតាមពិតទៅផលសម្រេចចេញមក រឿង Real មួយនេះ គឺជាគម្រោងរឿងដែលខ្ញុំស្រឡាញ់បំផុត ព្រោះខ្ញុំបានបញ្ចេញការសម្ដែងអស់ពីសមត្ថភាពហើយ”៕