Skip to content

លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​នៅតែ​អះអាង​បើកភ្លើង​ខៀវ​ឱ្យ​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ជួប​មុខ​កូនស្រី​

​នៅ​ថ្ងៃខួប៤ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍PNN​ ​ស្រាប់តែ​ម្នាក់​ចាប់អារម្មណ៍​រឿង​រសើប​រវាង​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ប្រទះ​គ្នា​ជាមួយ​គ្រួសារ​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​រហូត​មានការ​ចុះផ្សាយ​ថា​ ​អ្នក​ទាំង៣មើល​មុខ​គ្នា​ ​មិន​ចំ​ ​និង​ថា​ ​ហេតុផល​ដែល​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មិនដែល​បាន​ជួប​មុខ​កូន​ ​គឺ​ដោយសារ​អតីត​ភរិយា​ ​និង​ឳពុក​ក្មេក​ហាមឃាត់​។​ ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​នេះ​ ​ភាគី​ខាង​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​និង​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​បាន​ច្រានចោល​ ​និង​ផ្ទុះ​កំហឹង​។​

​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​និយាយ​ថា​ ​លោក​មិនដែល​ប្រកាស​ ​ឬ​ ​ហាមឃាត់​មិន​ឱ្យ​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មុន​ជួប​មុខ​កូនស្រី​របស់​ខ្លួន​នោះ​ទេ​ ​ប៉ុន្តែ​លោក​សួរ​ច្រាស់​មកវិញ​ថា​ ​តើ​លោក​ប៉ែន​ ​ចំ​រ៉ុង​ ​មាន​ដែល​ខល​មក​សុំ​ជួប​កូន​ ​ឬ​ ​ទាក់ទង​ដើម្បី​មកលេង​កូនស្រី​ក្នុងនាម​ជា​ឳពុក​ម្ដង​ទេ​?​ ​លោក​បន្ត​សំណួរ​ទៀត​ថា​ ​តើ​ក្នុងនាម​លោក​ជា​ជីតា​ ​ក្នុងនាម​កូនស្រី​របស់​លោក​ ​គឺជា​ម្ដាយ​ ​ដែល​ត្រូវ​បុគ្គល​ម្នាក់​បោះបង់ចោល​ ​ទាត់ចោល​ ​ត្រូវ​ប្រកាស​ទាក់ទង​ឱ្យ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មក​មើល​មុខ​កូនស្រី​ដោយ​ផ្ទាល់​ ​ឬ​ ​មកលេង​កូនស្រី​ដោយ​ផ្ទាល់​ ​ទាំង​លោក​ប៉ែន​ ​ចំ​រ៉ុង​ ​មិនដែល​ចាប់អារម្មណ៍​មែន​ ​ឬទេ​?​ ​លោក​ថា​ ​ការ​លើកឡើង​ថា​លោក​ប៉ែន​ ​ចំ​រ៉ុង​ ​មិនដែល​ជួប​មុខ​កូនស្រី​ ​គឺ​ដោយសារតែ​លោក​ ​និង​ ​ភិន​ ​សុ​ដា​លីស​ ​គឺជា​រឿង​ដ៏​អយុត្តិធម៌​ ​ខណៈ​ដែល​លោក​ ​និង​ ​កូនស្រី​ ​មិនដែល​បាន​រារាំង​ ​ឬ​ ​ហាមប្រាម​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ក្នុង​ពេល​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ប្រឹង​ស្កាត់​មក​ជួប​កូន​ ​ឬ​ ​សុំ​មក​មើល​មុខ​កូន​សូម្បី​ម្ដង​។

​មិន​ខុសគ្នា​ដែរ​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​លើកឡើង​ថា​ ​អ្នកនាង​មិន​សប្បាយចិត្ត​នឹង​ពាក្យ​ថា​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មិន​រវល់​ជាមួយ​កូន​ ​និង​មិនដែល​បាន​មក​មើលកូន​ ​គឺ​ដោយសារតែ​អ្នកនាង​ខ្លាំង​ណាស់​ ​ដោយសារតែ​ពាក្យ​ពេជ្រ​នោះ​ ​ស្មើនឹង​យល់ថា​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ព្យាយាម​ចង់​ឃើញ​មុខ​កូន​ ​និង​ចង់​ទទួលខុសត្រូវ​ដំណក់​ឈាម​ខ្លួនឯង​ ​តែ​អ្នកនាង​ ​និង​ឳពុក​រារាំង​ ​និង​មិន​ទទួល​។​ ​អ្នកនាង​ថា​ ​តាំងពី​បែកបាក់​គ្នា​ ​មិនដែល​មាន​ភាគី​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ឬ​ ​សាមីខ្លួន​ដោយ​ផ្ទាល់​ទាក់ទង​មក​ចង់​ឃើញ​មុខ​កូន​ ​ឬ​ ​ចង់​ទទួលខុសត្រូវ​កូនស្រី​របស់​អ្នកនាង​នោះ​ទេ​ ​ខណៈ​ដែល​អ្នកនាង​ប្រាប់​ថា​ខ្លួន​ក៏​មិន​ឆ្អិន​ឆ្អន់​ចំពោះ​រឿង​ប៉ែន​ ​ចំ​រ៉ុង​ ​មិន​រវល់​ ​តែ​សុំ​កុំឱ្យ​យល់ថា​ ​អ្នកនាង​គឺជា​អ្នក​រារាំង​៕​

Leave a Reply

Your email address will not be published. Required fields are marked *