ផ្អែកតាមហ្វេសប៊ុករបស់លោក ជុំ លីណូ បានបង្ហោះឱ្យដឹងថា ឳពុករបស់ខ្លួនស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្របានប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏មានដំណឹងថាឳពុករបស់តារាចម្រៀង ជុំ លីណូ ទទួលមរណភាពទៅហើយ កាលពីម៉ោងជិត7យប់ថ្ងៃទី26 មិថុនា ឆ្នាំ2019។ មរណភាពរបស់ឳពុកលោក ក៏ទើបកើតឡើង តែប៉ុន្មានម៉ោង ក្រោយពីបទ”ជីវិតកម្មករ” របស់លោក ជុំ លីណូ ដែលនិយាយពីសោកនាដ្យកម្មបាត់បង់ជីវិតក្នុងហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុ ទើបតែដាក់បង្ហោះផងដែរ។
ថ្លែងបន្ទាប់ពីឳពុកស្លាប់ លោក ជុំ លីណូ និយាយថា ឳពុករបស់លោក មានជំងឺប្រមាណច្រើនឆ្នាំមកហើយ ដោយជំងឺចាប់ផ្ដើមធ្វើទុក្ខកាន់តែខ្លាំង លើផ្នែកលើសឈាម ខ្សោយក្រលាន និងទឹកនោមផ្អែម ។ លោកថា ឳពុករបស់លោកមានជំងឺរ៉ាំរ៉ៃច្រើនឆ្នាំមកហើយ ទើបធ្វើឱ្យលោកក៏អារម្មណ៍មិមនឹងន នៅក្នុងអាជីពសិល្បៈ។ យ៉ាងណាមិញ លោកក៏ប្រកាសមិនចោលនោះដែរ ទើបលោកនៅតែបន្តចេញបទចម្រៀង ដោយក្នុងពេលនេះបទ”ជីវិតកម្មករ”ទើបតែចេញបង្ហោះសោះ ក៍ផ្ទុះការគាំទ្រទៅហើយ។
សូមជម្រាបផងដែរ លោកឳពុករបស់លោក មានឈ្មោះថា មាស ម៉ៅ អាយុ៦៤ឆ្នាំ ដោយនេះក៍ជាដំណឹងដ៏ក្រៀមក្រំរបស់លោក សម្រាប់អ្នកសិល្បៈដែលស្រលាញ់រាប់អានលោកផងដែរ៕