ក្រោយបើកសម្ពោធលក់ក្នុងទីផ្សារអឺរ៉ុបកាលពីខែមិនា ឆ្នាំ2017 ទូរទស្សន៍ស៊េរី QLED TV Q9 របស់ក្រុមហ៊ុន Samsung បានស៊ីដាច់ចំណែកទីផ្សារបានចំនួន 40% ដោយមានចំនួនការលក់ប្រចាំសប្តាហ៍ កើនឡើងលើស 4 ដងនៅដើមខែឧសភា បើប្រៀបធៀបនឹងសប្តាហ៍មុនៗកាលពីចាប់ផ្តើមដាក់លក់។
លោក Yoon Lee អនុប្រធានជាន់ខ្ពស់អាជីវកម្មផ្នែក Visual Display របស់ក្រុមហ៊ុន Samsung អេឡិចត្រូនិក បានឱ្យដឹងថា ទូរទស្សន៍ប្រភេទ QLED TV មិនត្រឹមតែផ្តល់នូវរូបភាពគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាទូរទស្សន៍ដែលឆ្លុះបញ្ចាំងពីបែបបទជីវិតទាន់សម័យ តាមរយៈការរចនា និងមុខងារទំនើបរបស់វា។ លោកបន្ដថា ជាមួយនឹងមុខងារសម្បូរបែប ការរចនាដ៏ទាក់ទាញនេះទស្សនាវដ្តីតិចណូឡូជីរបស់អាល្លឺម៉ង់បានដាក់ពិន្ទុឱ្យទូរទស្សន៍នេះរហូតដល់ទៅ 920 ពិន្ទុ ខណៈពិន្ទុខ្ពស់បំផុតមានត្រឹម 1,005 ប៉ុណ្ណោះ។ នេះមានន័យថាSamsung បានទទួលរង្វាន់ពីភាពឥតខ្ចោះ 3 ផ្ទួនៗគ្នា ដែលធ្វើឱ្យទូរទស្សន៍ Samsung QLED ក្លាយជាទូរទស្សន៍តែមួយគត់ដែលទទួលបានភាពអស្ចារ្យលើលក្ខខណ្ឌវាយតម្លៃទាំង 3 គឺ៖ ការបញ្ជាក់គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោ។
ជាមួយនឹងយុទ្ធសាស្រ្តដ៏រលូននៃផលិតផលទូរទស្សន៍ប្រភេទ QLED TV ឆ្នាំនេះ ភាគហ៊ុនទីផ្សារក្រុមហ៊ុន Samsungឈរយ៉ាងរឹងមាំឈានមុខគេនៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប ហើយសម្រាប់ទីផ្សារប្រទេសចិនវិញ រយៈពេល 10 សប្ដាហ៍ដំបូង ភាគហ៊ុនទីផ្សាររបស់ទូរទស្សន៍ Samsung Quantum Dot បានកើនឡើងរហូតដល់ 2.4%៕