លោក ប្រាក់ វុទ្ធី គ្រូបង្គោលរបស់ក្លិបអគ្គិសនីកម្ពុជាបានលើកឡើងថា ខ្លួនបានរៀបចំប្រព័ន្ធការពារដើម្បីទប់មិនឱ្យរបូតគ្រាប់បាល់ច្រើននៅក្នុងជំនួបជាមួយអាស៊ីអឺរ៉ុប នៅសប្ដាហ៍ទី6 នៃក្របខ័ណ្ឌពាន Metfone Cambodian League នេះឡើយ។
លោក ប្រាក់ វុទ្ធី បានរៀបរាប់ថា ៖«យើងគិតថា នឹងការពាររហូតដល់ 90ភាគរយ អ៊ីចឹងការគ្រប់គ្រងបាល់ គឺអាចមិនសូវបានច្រើន។ តែអ្វីដែលសំខាន់ គឺយើងលេងទៅតាមអ្វីដែលយើងបានគ្រោងទុក»។
បងប្រុសលោក ប្រាក់ សុវណ្ណារ៉ា ក៏បានបញ្ជាក់ទៀតដែរថា ក្រុមរបស់លោកនឹងប្រឹងប្រែឱ្យអស់ពីសមត្ថភាព ប៉ុន្តែរឿងអាចទប់ទល់នឹងកីឡាកររបស់អាស៊ីអឺរ៉ុបបានប៉ុនណានោះ មិនទាន់អាចនិយាយបាននៅឡើយទេ ដោយសារតែខ្សែប្រយុទ្ធបរទេសរបស់ក្រុមអាស៊ីអឺរ៉ុបក៏ខ្លាំងដែរ។
គួរបញ្ជាក់ផងដែរថា គ្រូបង្វឹករូបនេះធ្លាប់បានជួយក្រុមបឹងកេតឱ្យឈ្នះជើងឯកពាន Metfone Cambodian League នេះម្ដងរួចមកហើយកាលពីរដូវកាល2012៕