ពី​ថ្នាក់ដឹកនាំ​ ​មក​ជា​អ្នក​រត់​តុ​

​នៅ​ថ្ងៃទី1​ ​ខែឧសភា​ ​មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅពេល​ដែល​បានឃើញ​អគ្គនាយក​ ​និង​ថ្នាក់ដឹកនាំ​ជាច្រើន​នៃ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​ធ្វើជា​ចុងភៅ​ ​និង​អ្នកបម្រើ​សេវាកម្ម​ជូន​អតិថិជន​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​មួយចំនួន​របស់​ក្រុមហ៊ុន​ ​Express​ ​Food​ ​Group​ ​Co​.​,​Ltd​ ​(​EFG​)​។​ ​

​ជាក់ស្តែង​វត្តមាន​របស់​លោក​ ​ងន​ ​សាំង​ ​អគ្គនាយក​ក្រុមហ៊ុនRMA​ ​Cambodia​ ​ដែល​បាន​ចុះ​បម្រើសេវា​កម្ម​ជូន​អតិថិជន​នៅThe​ ​Pizza​ ​Company​ ​សាខា​អ៊ី​អន​ម៉​ល​សែនសុខ​ ​ពិតជា​ធ្វើឲ្យ​បុគ្គលិក​ដែល​បម្រើសេវា​កម្ម​នៅក្នុង​ហាង​មានការ​ភ្ញាក់ផ្អើល​ ​និង​សប្បាយរីករាយ​ដែល​ថ្នាក់​ដឹក​នាំ​បាន​ស័្ម​គ្រ​ចិត្ត​ចំណាយពេល​មួយថ្ងៃ​ធ្វើការ​បម្រើសេវា​កម្ម​ជាមួយ​បុគ្គលិក​ដ៏​ទៃ​នៅក្នុង​ហាង​។​

​បើ​តាម​សម្តី​របស់​បុគ្គលិក​ដែល​កំពុង​បម្រើសេវា​កម្ម​នៅ​តាម​ហាង​បាន​ប្រាប់​ថា​ ​ពួកគាត់​ពិតជា​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅពេល​ដែល​មាន​ថ្នាក់ដឹកនាំ​ជាច្រើន​ ​មក​ធ្វើការងារ​ជាមួយ​ពួកគាត់​។​ ​ម្យ៉ាងទៀត​នេះ​ជា​ពេលវេលា​ល្អ​មួយ​ ​ដែល​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​បុគ្គលិក​របស់​ការិយាល័យ​កណ្តាល​ ​និង​បុគ្គលិក​ដែល​កំពុង​បម្រើសេវា​កម្ម​នៅ​តាម​ហាង​នានា​ ​លើស​ពីនេះ​ទៅទៀត​ពួក​យើង​ក៏​មានឱកាស​ជួប​ជជែក​ ​ដែល​ធ្វើ​ឱ្យ​យើង​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ឱ្យ​កាន់តែ​ប្រសើរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី1​ ​ខែឧសភា​ ​ក្រុមហ៊ុន​ ​EFG​ ​តែងតែ​ប្រារព្ធ​ធ្វើ​ ​EFG’s​ ​Day​ ​ដែល​បុគ្គលិក​ស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​ស្ម័គ្រចិត្ត​នៅ​តាម​ហាង​របស់​ខ្លួន​ ​ដូចជា​ ​ហាង​ដឹ​ភី​ហ្សា​ខម​ភេ​នី​(​The​ ​Pizza​ ​Company​)​,​ ​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ ​(​Bar​-​B​-​Q​ ​Plaza​)​,​ ​ហាង​កា​រ៉េ​ម​ស្វិ​ន​សិន​(​Swensen’s​)​,​ ​ហាង​កា​រ៉េ​ម​ឌី​ឃ្យូ​ ​(​Dairy​ ​Queen​)​,​ ​ហាង​នំ​ដូ​ណា​ត់​គ្រី​សស្ពី​គី្រម​ ​(​Krispy​ ​Kreme​)​។


Advertisement