ក្រុមហ៊ុន Microsoft បានប្រកាសចេញវ៉ែនតាឆ្លាតវៃមួយទៀតដោយបានដាក់ឈ្មោះឱ្យថា Hololen2 Edition ជាប្រភេទពិសេសជំនាន់2 ដោយនឹងដាក់លក់លើទីផ្សារក្នុងតម្លៃ 3,500ដុល្លារ ដែលមានបន្ថែមមុខងារថ្មីៗជាច្រើន ខណៈដែលជំនាន់ទី2 ដែលចេញកាលពីឆ្នាំមុន មានតម្លៃដល់ទៅ 5,000ដុល្លារឯណោះ។
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញនេះ ក៏បានផ្ដល់ជម្រើសសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានឧបករណ៍នេះជាច្រើនផងដែរ ដូចជា មានសេវាថែទាំលើ Software មានថែមជូនភ្ជាប់មកជាមួយជាកញ្ចប់តែម្ដង។
ចំពោះអត្ថប្រយោជន៍នៃឧបករណ៍នេះ អ្នកអាចយកទៅប្រើការក្នុងមើលលើទិន្នន័យជាមួយបច្ចេកវិទ្យា AR មិនចាំបាច់ប្រើកុំព្យូទ័រ ដូចជា វេជ្ជបណ្ឌិតត្រូវមើលតាមដានទិន្នន័យអ្នកជំងឺ ឬប្រើការសម្រាប់ជួយសម្រួលការងារផ្នែកវិស្វកម្មដូចជា គូរប្លង់អគារធំៗជាដើម។
សម្រាប់ការដាក់ឱ្យកុម្ម៉ង់ទិញ និងធ្វើឡើងនៅចុងខែឧសភា ឆ្នាំ2019 ខាងមុខនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖