Skip to content

បន្តិចទៀត​កម្ពុជានឹងមានសវនាការ​តាមអនឡាញដែលភាគីទាំងអស់អាចតវ៉ាក្តីពីចម្ងាយ

សម័យបច្ចេកវិទ្យាកាន់តែទំនើប គ្រប់ប្រព័ន្ធទាំងអស់សុទ្ធតែផ្លាស់ប្តូរ មិនថាវិស័យឯកជន រដ្ឋបាលសាធារណៈ ឬប្រព័ន្ធយុត្តិធម៌នោះទេ។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា នៅតាមតុលាការទាំងអស់នៅកម្ពុជា អាចនឹង​បើកអង្គសវនាការលើសំណុំរឿងនីមួយៗតាមរយៈអនឡាញ។ ការធ្វើបែបនេះ​គឺដើម្បីឱ្យមានតម្លាភាព និងគុណភាពលើសំណុំរឿងនីមួយៗ។ ក្រសួង​យុត្តិធម៌បានកំណត់​ឱ្យមានការបង្ហាញព័ត៌មានផ្សេងៗតាមតុលាការ​ជាសាធារណៈ ដែលក្នុងនោះរួមមានទាំងតម្លៃសេវានីមួយៗ កម្មវិធី​សវនាការ បានបិទប្រកាសជាសាធារណៈ និង​ប្រកាសតាមគេហទំព័ររបស់តុលាការ​ដើម្បីឱ្យប្រជាជនមានភាពងាយស្រួល។

ឯកឧត្តម ជិន ម៉ាលីន បាននិយាយថា៖ «គុណភាពតុលាការផ្នែកសេវា ក៏មានការកែទម្រង់ដោយធ្វើទំនើបកម្ម​ផ្នែករដ្ឋបាលតុលាការ ដោយ​ការចុះបញ្ជីសំណុំរឿង និងការគ្រប់គ្រង​សំណុំរឿង គឺប្រើប្រាស់បច្ចេកវិទ្យាទាំងអស់»។

ឯកឧត្តមបន្ថែមទៀតថា បន្តិចទៀតនេះ ក្រសួងយុត្តិធម៌មានទិសដៅរៀបចំឱ្យបើកសសវនាការតាមប្រព័ន្ធអេឡិចត្រូនិក គឺភាគីពាក់ព័ន្ធមិនចាំបាច់​ចូលខ្លួនក្នុងបន្ទប់​សវនាការ​នោះទេ គឺបើកអនឡាញ​ ដោយ​ចៅក្រមនៅបន្ទប់មួយ សាក្សី មេធាវី នៅកន្លែងផ្សេងគ្នា ហើយធ្វើតាម Conference ដើម្បីជួបគ្នា៕

 

Leave a Reply

Your email address will not be published. Required fields are marked *