បច្ចុប្បន្ននេះដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប និងការចរាចរណ៍យានយន្តនាំចូលមកកម្ពុជាកាន់តែមានលក្ខណៈងាយស្រួលរម៉កកង់បីដឹកភ្ញៀវកាន់តែច្រើនបានហូរចូលមកក្នុងប្រទេសកម្ពុជា។
កំណើននៃចំនួនកង់បីនេះបានធ្វើឱ្យប្រជាជនមួយចំនួនមានភាពងាយស្រួលក្នុងការជួលសេវាធ្វើដំណើរតាមរយៈការហៅតាម និងជួលឱ្យដឹកជញ្ចូនជាដើម តែវាក៏បានផ្តល់ក្តីកង្វល់ផងដែរចំពោះបញ្ហាប្រឈមដែលកើតឡើងដោយសារអ្នកបើកកង់បីមួយចំនួនធំមិនទាន់គោរពច្បាប់ចរាចរណ៍បានល្អនៅឡើយ។ជារៀងរាល់ថ្ងៃគេឃើញមានកង់បីរុលគ្រប់ច្រកល្ហក បើទោះបីជាផ្លូវនោះជាគន្លងឡានឬជាគន្លងម៉ូតូក៏ដោយ។ ក្រៅពីនេះវាបានបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ឃជាច្រើនករណីក្នុងមួយថ្ងៃៗដោយសារតែការបើកបរមិនគោរពល្បឿន និងអាទិភាពដែលកំណត់ដោយច្បាប់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការងារចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី09 ខែមេសា ឆ្នាំ2019 នេះថារម៉កកង់បីប្រមាណ 98% មិនស្គាល់ច្បាប់ព្រោះមិនមានបណ្ណបើកបរ។ ហេតុនេះឯកឧត្តមរដ្ឋមន្ត្រីទុកពេលឱ្យ3ខែទៀតសម្រាប់ការទៅរៀនបើកបរ បើមិនដូច្នោះទេ រយៈពេល03ខែក្រោយប្រសិនបើគ្មានបណ្ណបើកបរទេ នឹងទទួលការផាកពិន័យជាក់ជាមិនខាន៕