
មកដល់ពេលនេះ ពិធីករល្បីល្បាញលោក ឌីជេ ហេរ៉ូ នៅតែជាពោះម៉ាយកូន2 ចិញ្ចឹមកូនដោយគ្មានអតីតភរិយា មកឈឺឆ្អាលឡើយ។ អ្វីដែលគួរសរសើរ គឺលោកត្រូវដើរជាឳពុកផង ជាម្ដាយផង ហើយថែមទាំងអាចក្រោ្ឦកឈរពីភាពខ្វះមុខខ្វះក្រោយកាលពីមុន មកសល់ភូមិគ្រឹះលើផ្ទៃដីទំហ៊ំ 30 និង40 ដែលត្រូវគេប៉ាន់សហនានថា អស់ប្រាក់មិនតិចជាងសែនដុល្លារនោះឡើយ។
លោក ហេរ៉ូ និយាយថា លោកបែកបាក់ភរិយា តាំពីឆ្នាំ2011 មកម្លេះ ដោយលោកនៅមិនទាន់សម្រេចចិត្តជ្រើសយកនារីណាផ្សេងមកជំនួសឱ្យស្នេហាប្រេះឆា ដែលបន្សល់កូនឱ្យលោក2នាក់មើលថែនោះឡើយ។ លោកថាខ្លួនជាអ្នករកលុយមកចិញ្ចឹមកូន និងផ្គត់ផ្គង់ក្នុងការសាងសង់ភូមិគ្រឹះដែលបានធ្វើពិធិសម្ពោធកាលពីល្ងាចថ្ងៃទី5 មេសា នៅម្ដុំសាលាសង្កាត់ព្រែប្ញស្សី ម្ដុំតាខ្មៅដោយញើសឈាមរបស់ខ្លួន។ យ៉ាងណាមិញលោកថា អតីភរិយារបស់លោកនៅចេញចូលមកលេងកូនជារឿយៗ ប៉ុន្តែរវាងលោក និងអ្នកនាង មិនអាច ត្រលប់វិញបានទេ ដោយលោក្រកាសរហូតដល់3ទៅ5ឆ្នាំទៀត ទើសំឡឹងមើលម្ដាយថ្មីឱ្យកូនទាំងពីរ។
សូមជម្រាបផងដែរថា ទាំងបរិវេណផ្ទះ និង នៅខាងក្នុងផ្ទះ គេអាចនិយាយបានប្រណិតមិនសល់សូម្បីតែរបងផ្ទះជុំវិញ ប៉ុន្តែលោកថាសុំមិនបញ្ចេញតួលេខចំណាយនោះទេ ដើម្បីកុំឱ្យថាលោកអួត។ យ៉ាងណាមិញលោកថា តម្លៃនៃការសាងសង់ទាំងមូលដ្បិតថា មើលទៅហឹកហ៊ាក់ក៏ពិតមែន ប៉ុន្តែមិនជាអស់ច្រើនសែនដុល្លារទេ ដោយសារតែដីគឺជាដីកេរគ្រួសារ ហើយសួនដែលលោករៀបចំជុំវិញភូមិគ្រឹះយ៉ាងប្រណិតលម្អផ្ទះ ក៏ជាស្នដៃខ្លួនឯង បន្ទាប់ពូករៀនសូត្រពីម្ចាស់បុរី RN VIP ដែលធ្វើអោយលោកយល់កាត់តែស៊ីជម្រៅ៕

























