ប្រទេសកូរ៉េខាងត្បូងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលមានប្រព័ន្ធ 5G ប្រើប្រាស់ជាសាធារណៈ ដោយនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី5 ខែមេសានេះតែម្ដង។
នៅថ្ងៃទី5 ខែមេសាខាងមុខនេះដែរ ទូរស័ព្ទ 5G របស់ Samsung ម៉ូដែល Galaxy S10 5G ក៏នឹងចេញលក់ជាផ្លូវការផងដែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយការកុម្ម៉ង់ទិញបានបើកទទួលហើយចាប់ពីពេលនេះតទៅ។
Galaxy S10 5G ដែលលក់មុនគេនៅកូរ៉េខាងត្បូងមានតម្លៃប្រមាណ 1,231ដុល្លារ សម្រាប់ទំហំ 256GB និងម៉ូដែលទំហំ 512GB មានតម្លៃប្រមាណ 1,366ដុល្លារ។
សហរដ្ឋអាមេរិកនឹងក្លាយជាទីផ្សារបន្ទាប់ដែលនឹងមានលក់ Galaxy S10 5Gនេះដែរ ខណៈដែលប្រទេសមហាអំណាចមួយនេះនឹងដំណើរការសេវា 5G របស់ខ្លួន នៅថ្ងៃទី11 ខែមេសាខាងមុខនេះដែរ គ្រាន់តែមិនទាន់ដឹងពីតម្លៃលក់នៅឡើយប៉ុណ្ណោះ៕