ពិតជាកក្រើកមិនខានសង្ក្រាន្តនៅក្នុងឆ្នាំនេះទៅលេងនៅ សង្ក្រាន្តស្កាយលែនដែលគ្រោងនឹងធ្វើឡើងចំថ្ងៃចូលឆ្នាំ គឺថ្ងៃ14 ថ្ងៃ15 និងថ្ងៃ16 ខែមេសា ឆ្នាំ 2019 ដែលមានវត្តមានតារាល្បីៗជាច្រើនដួងចូលរួមច្រៀងរាំសប្បាយដូចជា កញ្ញា រ៉ាប៊ី លោកខេម លោក ខាន់ជេម កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញា កែវ សុបញ្ញា អ្នកនាងកាតុ កញ្ញា ព្រះកាយច័ន្ទ ។ មហាសង្ក្រាន្តស្កាយលែន ព្រឹត្តិការណ៍យក្សមួយនេះត្រៀមទទួលអ្នកចូលទស្សនា មិនក្រោម40 ម៉ឺននាក់នោះទេ ដោយសារតែសួនកម្សាន្ដមានទីធ្លាធំទូលាយ ដែលមានចំណាយទឹកប្រាក់ខ្ទង់លានៗដុល្លាររៀបចំរួចរាល់ជាស្រេចនៅលើទំហំរាប់សិបហិកតារ មិនចាញ់សួននៅក្រៅប្រទេស។
លោកឧកញ៉ា ស្រី ចាន់ថន អ្នកផ្ដើមរៀបចំកម្មវិធីបានថ្លែងបញ្ជាក់ថា សង្ក្រាន្តស្កាយលែនក្នុងឆ្នាំទី2នេះ នឹងធ្វើទ្រង់ទ្រាយធំដុំជាងកាលពីឆ្នាំមុនទ្វេដង ដោយគ្រាន់តែការរៀបចំ ក្រុមហ៊ុនចំណាយមិនក្រោម 30 ម៉ឺនដុល្លារ។ ក្រៅពីរៀបចំជាសួនដាយណូស័រ សួនបន្លែផ្លែឈើ ភ្នំសិប្បនិមិត្ត និងទីលានសម្រាប់លេងទឹក សង្ក្រាន្តនៅក្នុងឆ្នាំនេះ ក៏នឹងរៀបចំជាតំបន់5ចែកដាច់ពីគ្នា ដើម្បីឱ្យបងប្អូនដែលមកកម្សាន្តបានទស្សនាដោយរីករាយផងដែរ។ តំបន់ទាំង5នោះរួមមាន ភូមិប្រជាប្រិយស្កាយលេនដែលជាកន្លែងលែងលាក់កន្សែង ល្បែងពង្រាត់កូនក្រមុំ និងល្បែងដណ្ដើមស្លឹកឈើ។ តំបន់ភូមិទី២គឺភូមិប្រជាប្រិយជេត ដែលជាកន្លែងសម្រាប់មហាជនលេងចោលឈូង លេងទាញព្រ័ត្រ លេងបោះអង្គុញ លេងល្បែងស្ដេចចង់ និងលេងដណ្ដើមស្លឹកឈើហ្សូនទី២។ តំបន់ទី៣គឺភូមិគុនខ្មែរ ដែលជាទីតាំងសម្ដែងក្បាច់គុនយុទ្ធក្រមខម ដោយរួមមានការបង្ហាញ និងការប្រកួតជាដើម។ ក្នុងនោះក៏មានការប្រដាល់ ដោយប្រកួតប្រជែងគ្នាយកប្រាក់រង្វាន់ផងដែរ។
លោកបន្ដថា តំបន់ទី៤ គឺភូមិជ្រូកនាំសំណាង ដែលជាតំបន់មហាជនគ្រាន់តែផ្សងមួយដុល្លារហើយជ្រើសយកសោរសំណាងដើម្បីឈ្នះទឹកប្រាក់1លានរៀលពីក្រុមហ៊ុនស្កាយលេន។ សម្រាប់តំបន់ទី៥ គឺជាទីតាំងប្រគំតន្ត្រី ដោយការប្រគំតន្ត្រីនេះ គឺក្រុមហ៊ុនរៀបចំប្រគំតន្ត្រីនៅទីលានបាតបឹងតែម្ដង អមដោយស្ដង់ពិព័រណ៍ ដើម្បីឱ្យមើលពីលើទៅឃើញស្រស់ស្អាត។ សូមជម្រាបផងដែរថា នៅថ្ងៃទី 12 ខែមេសានេះ មុនពេលសង្ក្រាន្តស្កាយលេន ក៏មានរៀបចំពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ និងក្រុងពាលីមហាសង្ក្រាន្តនៅចំថ្ងៃទី 13 មុនមួយថ្ងៃនៃពេលវេលាចូលឆ្នាំខាងមុខនេះ។ កំពូលតារាល្បីៗកុំករ នឹងត្រៀមធ្វើឱ្យសង្ក្រាន្តស្កាយលេនកក្រើកយ៉ាងពិតប្រាកដ ស្របគ្នាដែលមហាព្រឹត្តិការណ៍មួយនេះ ក៏ត្រូវធ្វើឡើងនៅក្នុងបរិយាកាសដែលសួនសួនកម្សាន្តស្កាយលេន ជាសួនប្រណិតមិនចាញ់សួនកម្សាន្ដនៅក្រៅប្រទេស ហើយជាទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញ និងវត្តវិហារសួគ៍ទៅទៀត។ ត្រៀមខ្លួនហើយនៅ តោះៗៗ!..កុំឱ្យរំលងឱ្យសោះ៕