កីឡាករប្រដាល់ Anthony Joshua បានគំរាមចំពោះ Jarrell Miller ថា រូបគេនឹង «ដកយកព្រលឹងចេញពីខ្លួនរបស់ Miller » នៅពេលដែលកីឡាកររូបនេះនឹងត្រូវឡើងការពារខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់ធ្ងន់ របស់ខ្លួន ខណៈពេលរូបគេបានឆ្លើយតបទៅនឹងការចំអកផ្សេងៗពីដៃគូប្រកួតសញ្ជាតិអាមេរិករបស់ខ្លួនថា រូបគេគឺជាម្ចាស់ខ្សែក្រវាត់ដ៏អស្ចារ្យម្នាក់។
កីឡាករប្រដាល់ចក្រភពអង់គ្លេស Joshua នឹងទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិកជាលើកទី1 នៅពេលដែលរូបគេឡើងត្រូវការពារខ្សែក្រវាត់របស់ស្ថាប័ន IBF, WBA និង WBO របស់គេ នៅលើសង្វៀន Madison Square Garden នៅទីក្រុងញូវយ៉ក ដែលជាទឹកដីកំណើតរបស់ Miller នៅថ្ងៃទី1 ខែមិថុនា ខាងមុខនេះ។
វានឹងក្លាយជាការប្រកួតរវាងកីឡាករប្រដាល់មិនស្គាល់ចាញ់ 2នាក់ ខណៈដែល Joshua មានកំណត់ត្រាផ្តួលដៃគូឱ្យសន្លប់ចំនួន 21លើក ក្នុងចំណោមការឈ្នះទាំង 22លើករបស់គេ ហើយ Miller មានកំណត់ត្រាឈ្នះ 23លើក ស្មើ 1លើក ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ 20លើក។
កីឡាករទាំង2 បានរៀបចំសន្និសីទសារព័ត៌មានមួយរួចជាស្រេចក្នុងទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន ខណៈដែល Miller បានចាត់ទុក Joshua ថា «ជាមនុស្សបន្លំ និងកំសាកញី»។
ព្រឹត្តិការណ៍កាលពីថ្ងៃចន្ទ មិនបានស្ថិតក្នុងការចាប់អារម្មណ៍ខ្លាំងឡើយ នៅមុនពេល Miller បានលើកឡើងថា Joshua បានធ្វើឱ្យអ្វីៗកាន់តែមានភាពងាយស្រួលឡើង។
Joshua បានឆ្លើយតបទៅវិញថា៖ «ខ្ញុំនៅមានរយៈពេល 10ឆ្នាំទៀតក្នុងកីឡានេះ។ ខ្ញុំមិនដឹងថាវាយ៉ាងណាឡើយ តែខ្ញុំចង់ផ្តួលកីឡាករជាច្រើនទៀតឱ្យសន្លប់ និងសុំចុះចាញ់»៕
ប្រភពពី៖ Channel News Asia