ដូចដែលបានដឹងហើយកាលពីយប់ថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ 2019 ថ្ងៃម្សិលមិញនេះ គណនីហ្វេសប៊ុកឈ្មោះ ហេង យិន ដែលគេស្គាល់ថាជា ចំប៉ីខ្មៅ បានចេញវីដេអូជេរមួយទៅកាន់បុរសបីនាក់ ដែលបានជិះម៉ូតូមកខោកក្បាលខ្លួន ហើយអ្វី ដែលមហាជនជាច្រើនសម្ដែងការខឹងសប្បារជាខ្លាំងនោះគឺក្នុងវីដេអូនោះ បុគ្គលរូបនេះបានប្រើពាក្យសម្តីអសុរស ដៀលប្រមាថ ទៅលើពូជសាសន៏ខ្មែរ ដែលខ្លួនឯងផ្ទាល់កំពុងតែរស់នៅលើទឹកដីមួយនេះ។
ដោយឡែក កាលពីប៉ុន្មាននាទីមុននេះ ប្រហែលជាភ័យខ្លួន ក្រោយពីមានប្រតិកម្មខ្លាំងពីមហាជនទូទៅ អ្នកសិល្បៈ និងមានអ្នកមានមុខមាត់ក្នុងសង្គម ត្រៀមនឹងចាត់វិធានការតាមផ្លូវច្បាប់ ទើបបុគ្គលហេងយិន នេះបានបង្ហោះឃ្លីបវីដេអូសុំទោសជាសាធារណៈ ដោយលើកឡើងថាហេតុផលមកពីខ្លួនខឹងនឹងជនដែលមកខោកក្បាលខ្លួននោះខ្លាំងពេក ទើបទប់អារម្មណ៍មិនជាប់។ តែយ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមខ្មែរ មិនព្រមទទួលយកនូវការសុំទោសរបស់នាង ចំប៉ីខ្មៅ នេះទេ ព្រមទាំងទទូចឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក មានវិធានការក្ដៅចំពោះរូបនាងជាបន្ទាន់។
សូមទស្សនាវីដេអូសុំទោសចំប៉ីខ្មៅរបស់ខាងក្រោម៖