ករណីខ្ទើយ ចំប៉ីខ្មៅ មើលងាយពូជសាសន៍ជាតិខ្មែរ បានធ្វើឱ្យបងប្អូនខ្មែរអ្នកនិយមបណ្ដាញសង្គមទាំងអស់មានការមិនពេញចិត្ត និងមុខរិះគន់ ចំពោះទង្វើរបែបនេះ នឹងសំណូមពរឱ្យមន្ត្រីមានសមត្ថកិច្ចចាត់ការផងដែរ។ ក្នុងនោះដែរតារាសម្ដែងនៅក្នុងរឿង « ម៉ាដាមអាប » លោក ចៅខ្មែរ បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សុខចិត្តចេញលុយ 2000 ពាន់ដុល្លារបើមានមេធាវី ឫអង្គភាពណាអាចមានចំណាត់ការផ្លូវច្បាប់លើ ខ្ទើយរូបនេៈជាបន្ទាន់។
តារាសម្ដែងរូបនេះ បានរៀបរាប់ថា ស៊ែទៅកូនខ្មែរ ..!! ខ្ញុំបាទចៅខ្មែរសូមជូន 2000$ បើមានមេធាវី រឺអង្គភាពណាអាចមានចំណាត់ការផ្លូវច្បាប់លើយុវជននេៈជាបន្ទាន់ ក្នុងករណីមេធាវីចាំបាច់តម្រូវការចំណាយលើឯកសារផ្លូវច្បាប់ផ្សេងៗ។ ខ្ញុំសូមអំពាវនាវដល់ កូនខ្មែរអោយជួយប្រឹក្សានិង តវ៉ាឱ្យផ្លូវច្បាប់មានចំណាត់ការលើយុវជននេះ ត្រង់ពាក្យសម្តីដៀលខ្មែរមួយប្រទេស សញ្ចាត្តិ ដែរអាចនិយាយបានថាប៉ៈពាល់ព្រៈមហាក្សត្រឬប្រជាជនខ្មែរមួយប្រទេសទាំងមូលទៀតផង ត្រង់ឃ្លានិយាយថា ពូជបាត់ដី។
នេៈជាលើកទី2ហើយ ដែលយុវជននេៈដៀលសញ្ចាត្តិខ្មែរ ដោយលើកមុន បាននិយាយជាវីដេអូនៅមុខព្រៈបរមរាវាំងម្តងហើយថាពូជខ្មែរ ធ្វើសូត្រ ជាពូជពូកែច្រលក់ព័ណ៌ដោយយុវជននេៈប្រើភាសារន័យធៀបក្នុងអត្ថន័យមើលងាយខ្មែរម្តងហើយ។ រឿងយុវជន3នាក់ធ្វើលើគាត់វាពិតជាខុស តែមិចត្រូវរាលដាលដល់ថ្នាក់ជេដៀលខ្មែរផ្សេងទៀត ដែរមិនដឹងមួយប្រទេសចឹងទៅវិញ? ពិសេសត្រង់ពាក្យ ពូជបាត់ដី សញ្ចាត្តិថោកទាបនិងតែម្តង៕