ក្រុម Real Madrid បានធ្វើដំណើរឆ្ពោះទៅកាន់ការឈ្នះពាន Club World Cup ជាលើកទី3ជាប់ៗគ្នា ខណៈដែលខ្សែបម្រើ Luka Modric និងខ្សែការពារ Sergio Ramos សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា ក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះ 4-1 លើក្រុមម្ចាស់ផ្ទះ Al Ain ក្នុងទីក្រុង Abu Dhabi កាលពីថ្ងៃសៅរ៍។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ បានជួបភាពត្រដាបត្រដួសជាញឹកញាប់នៅរដូវកាលនេះ ប៉ុន្តែ បានជួបបញ្ហាតិចតួចប៉ុណ្ណោះក្នុងការយកឈ្នះលើក្រុម Al Ain ដែលបានបង្កើតការភ្ញាក់ផ្អើលដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ តាមរយៈការវាយបកពីការដេញតាមពីក្រោយ 3-០ ពេលប្រកួតជាមួយនឹងក្រុម Team Wellington និងការយកឈ្នះដ៏មិននឹកស្មានដល់លើក្រុម River Plate។ ក្រុមយក្សរបស់អេស្ប៉ាញមួយនេះ បច្ចុប្បន្នឈ្នះពាន Club World Cup ចំនួន 4លើក ដោយនាំមុខ 1លើកពីលើក្រុម Barcelona ដែលបានលេងក្នុងក្របខ័ណ្ឌ La Ligaកាលពីថ្ងៃសៅរ៍។
លោក Santiago Solari គ្រូបង្វឹករបស់ក្រុម Real បានឱ្យដឹងថា៖ «កីឡាករទាំងនេះស័ក្តិសមនឹងការទទួលបានពាននេះ។ ពួកគេមកទីនេះ ក្រោយពីការខិតខំព្យាយាមយ៉ាងខ្លាំង និងឈ្នះពានជាច្រើន។ នៅថ្ងៃនេះ ពួកគេបានបន្ថែមទៀតសមិទ្ធផលមួយទៀតជាមួយនឹងការឈ្នះពាន Club World Cup ជាលើកទី3ជាប់ៗគ្នា ដែលខ្ញុំគិតថាជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ក្លិបនេះ សម្រាប់ Real Madrid និងសម្រាប់កីឡាករទាំងនេះ»។
លោក Solari ដែលត្រូវបានដោះស្រាយនឹងពាក្យចចាមអារ៉ាមផ្សេងៗជុំវិញអនាគតរបស់លោក ក្រោយពីអតីតគ្រូបង្វឹកនៃក្រុម Real លោក Jose Mourinho រងការបណ្តេញចេញដោយក្លិប Manchester United កាលពីដើមសប្តាហ៍មុននោះ បានប្រើប្រាស់ក្រុមមួយដែលប្រជុំដោយតារាឆ្នើមៗក្នុងជម្រើសដំបូង ក្នុងនោះរាប់បញ្ចូលទាំង Modric, Toni Kroos និង Gareth Bale ផងដែរ៕