កីឡាការិនីហែលទឹកសហរដ្ឋអាមេរិក Missy Franklin បានប្រកាសពីការចូលនិវត្តន៍របស់នាងកាលពីថ្ងៃពុធ ក្នុងវ័យត្រឹមតែ23ឆ្នាំ ដើម្បីបញ្ចប់អាជីពប្រកបដោយភាពជោគជ័យមួយ ដែលក្នុងនោះនាងបានឈ្នះមេដាយមាសអូឡាំពិកដល់ទៅ5។
កីឡាការិនីរូបនេះបានក្លាយជាតារាឆ្នើមម្នាក់ក្នុងចំណោមតារាឆ្នើមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ2012 ដែលកាលនោះនាង Franklin ដែលមានវ័យត្រឹមតែ 17ឆ្នាំ បានឈ្នះការប្រកួតហែលទឹកលើវិញ្ញាសាបែបកង្កែបចម្ងាយ100ម៉ែត្រ និង200ម៉ែត្រ ដោយវិញ្ញាសាទី2នេះ នាងបានប្រើប្រាស់ថិរវេលាជាកំណត់ត្រាពិភពលោក។
Franklin ក៏បានក្លាយជាសមាជិករបស់ក្រុមហែលទឹកបណ្តាក់របស់អាមេរិកផងដែរ។ ក្រោយមក នាងមិនធ្លាប់បានប្រើប្រាស់ថិរវេលាឲ្យបានល្អប្រសើរជាងថិរវេលាផ្ទាល់ខ្លួនដ៏ល្អបំផុតនាងពីទីក្រុងឡុងដ៍ឡើយ ប៉ុន្តែ បានចូលរួមជាមួយនឹងក្រុមសហរដ្ឋអាមេរិក សម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio ឆ្នាំ2016 ដែលនៅពេលនោះនាងបានឈ្នះមេដាយមាស1ទៀតក្នុងវិញ្ញាសាហែលបណ្តាក់ ក្រោយពីការឆ្លងផុតការប្រកួតជម្រុះផ្សេង។
Franklin បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «នេះប្រហែលជាលិខិតដ៏លំបាកបំផុតដែលខ្ញុំធ្លាប់បានសរសេរពីមុនមកឡើយ។ នៅថ្ងៃនេះ ខ្ញុំសូមធ្វើការប្រកាសពីការចូលនិវត្តន៍របស់ខ្ញុំការប្រកួតកីឡាហែលទឹកហើយ»៕
ប្រភពពី៖ Reuters