តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបរាប់ថា អបអរសាទរ ល្ខោនខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមជម្រាបថា ល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្កការយូណេស្កូផ្លូវការហើយនាអំឡុងនៃសម័យប្រជុំលើកទី13នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី28 ខែវិច្ឆិកានេះ៕