សារព័ត៌មាន BBC ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា ព្រះបាទជ័យវរ្ម័នទី៧ បានបង្កើតវិស័យសុខាភិបាលជាតិដំបូងគេ ជាមួយការបង្គាប់ឱ្យគេកសាង និងដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ ច្រើនជាង100កន្លែង ព្រមទាំងមានបុគ្គលិកពេទ្យ និងបុគ្គលិកជួយសង្រ្គោះ។
មន្ទីរពេទ្យទាំងនេះត្រូវបានគេសាងសង់នៅក្រៅទីក្រុង ដែលផ្ដល់ងាយស្រួលដល់ប្រជាជនទាំងចាស់ ទាំងក្មេងប្រុសស្រីមកទទួលសេវាកម្មព្យាបាល និងថែទាំងពីគ្រូពេទ្យ ហើយធ្វើឱ្យ ពួកគេនៅឆ្ងាយពីសំឡេងរំខាននៅក្នុងទីក្រុង។ ពួកគេត្រូវបានផ្គត់ផ្គង់ពីទីក្រុងអង្គរនូវថ្នាំបុណ្យនិងផលិតផលវេជ្ជសាស្រ្ត ដ៏សម្បូរបែបនាសម័យនោះ ខណៈ សម្ភារៈថ្លៃៗជាច្រើនទៀតក៏ត្រូវបានឧបត្ថម្ភដោយព្រះអង្គផ្ទាល់ផងដែរហើយដែលនេះគឺ ជាការយកចិត្តទុកដាក់ចំពោះមនុស្សជាតិ៕