នៅក្នុងឱកាសនៃពិធីជប់លៀងកាលពេលកន្លងទៅ នៅភោជនីយដ្ឋាន វីហ្វ្រេនបឹងត្របែក តារាសម្ដែងរូបស្រស់ កញ្ញា កែវ ស្រីនិច បានបង្អួតរាងដ៏ស្រឡូនជាមួយឈុតរ៉ូបពណ៌ស ចំហដើមទ្រូងគួរឱ្យក្រឺតក្នាញ់តែម្ដង បង្អួតភ្នែកបណ្តាភ្ញៀវ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។ អ្វីដែលគេកត់សម្គាល់ គឺនាងបញ្ជាក់ថា សម្រស់ដើមទ្រូងរបស់នាងមិនបានកែកុននោះទេ ពោលគឺជាសម្បត្តិធម្មជាតិពីកំណើតទាំងស្រុង ទើបធ្វើឱ្យម្នាក់ៗលង់នឹងសម្រស់នៅបរិវេណអាវចំហរទ្រូងរបស់នាងដ៏ទ្រលុកទ្រលន់តឹងណែនមូលក្លំ ដែលអ្នកណាៗបានឃើញហើយស្ទើរតែមិនព្រឹចភ្នែក។
សម្រស់ដើមទ្រូងដែលនាងបានបង្ហាញនៅក្នុងយប់នោះ បើទោះជាមិនអាចទាក់ភ្នែកដូចតារាស៊ិចស៊ី ដែលមានដើមទ្រូងធំៗ ប៉ុន្តែ កញ្ញា កែវ ស្រីនិច ក៏ត្រូវគេចាត់ទុកថា អាចមានអំណាចទាក់ទាញបានក្រសែភ្នែកប្រុសៗឱ្យចាប់អារម្មណ៍ចំពោះសម្រស់ដើមទ្រូងរបស់នាងបានមិនស្ទើរឡើយ ដោយសារតែពេលកន្លងមកនាងមិនសូវចិត្តល្អចំហរគល់ដើមទ្រូងឱ្យគេឃើញឡើយ។ នាងបានបញ្ជាក់ថា ហេតុផលដែលនាងព្រលែងដើមទ្រូងនៅថ្ងៃពិសេសនោះ គឺដោយសារតែនាងចង់ផ្លាស់ប្ដូរទម្លាប់ពីភាពស្រគត់ស្រគំ មកស៊ិចស៊ីខ្លះ ប៉ុន្តែបើឱ្យព្រលែងលើសពីនេះក៏នាងមិនហ៊ាននោះដែរ។ បន្ថែមពីលើការបញ្ចេញដើមទ្រូង នាងក៏ប្រកាសឱ្យដឹងពីគម្រោងបិតហាងកាហ្វេដែលធ្លាប់គ្រប់គ្រង ហើយងាកមកទទួលការងារសម្ដែងឱ្យពេញទំហឹងជាថ្មីផងដែរ។ នាងបានថ្លែងបញ្ជាក់ថា មុខរបរកាហ្វេមិនសូវកាក់កបដូចការរំពឹងទុកនោះទេ ទើបនាងសម្រេចចិត្តប្ដូរពីទីតាំងធំមកទីតាំងតូច ហើយប្រគល់ឱ្យម្ដាយ និងប្អូនៗជាអ្នកមើលការខុសត្រូវជំនួស ហើយប្រកាសទទួលយកការសម្ដែងឱ្យខ្លាំងដូចដើម។ កញ្ញា កែវ ស្រីនិច បានបញ្ជាក់ថា នាងមិនមានគម្រោងពង្រីកដើមទ្រូងបង្អួតភ្នែកមហាជននោះទេ ប៉ុន្តែសម្រាប់ការតែងខ្លួនស៊ិចស៊ីដោយបញ្ចេញត្រឹមគល់សុដន់ដូចដែលនាងបានបង្ហាញខាងលើនេះគឺនាងនឹងមានជាបន្តបន្ទាប់ក្នុងពេលខាងមុខនេះ ដើម្បីកុំឱ្យថានាងគឺជាតារាសិល្បៈដែលខ្លាចសូម្បីតែបញ្ចេញកម្រិតហ្នឹង។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ វត្តមានរបស់កញ្ញា ស្រីនិច ហាក់បានរសាត់បាត់ពីក្នុងកម្មវិធីរបស់អ្នកសិល្បៈមួយចំនួន ក៏ព្រោះតែដោយសារនាងមានភាពមមាញឹកក្នុងការថតសម្ដែងសម្រាប់ត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នៅប៉ុស្ដិ៍បាយ័ន, CTN និងប៉ុស្ដិ៍លេខ5។ ដោយឡែកនៅត្រឹមចុងខែខាងមុខ ការងារសម្ដែងរបស់នាងនឹងមានភាពរយាលបន្តិច ខណៈរឿងភាគមួយចំនួនត្រូវបានបញ្ចប់ការថតទាំងស្រុង៕