តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងកន្ត្រឹមប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ខាត់ សុឃីម នៅពេលថ្មីៗនេះ បានបង្ហោះរូបភាពអតីតតារាសម្ដែង លោកពូ ចៅ ចាន់ណារី ធ្លាប់បានសម្ដែងរឿង « កូនពស់កេងកង » ដើរតួជាប្ដីនាងនី ដែលសម្ដែងដោយអ្នកនាង អម្ពរ ទេវី ។
ដោយឡែករូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យមើលឃើញថា បច្ចុប្បន្នលោកពូមានជីវភាពទល់លំបាក ក្រោយពីរស់នៅឆ្ងាយពីសិល្បៈ ដូច្នោះហើយបានជាអ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា « ពូ ចៅចាន់ណារី ((តួកុន)) តើពេលណាទើបមាន គាំពាសិល្បៈខ្មែរ ? បងកុយជួបគាត់នៅ ស្នួលក្រចេះ »។
សូមជម្រាបន្ថែមថា អតីតតារាភាពយន្តជើងចាស់លោកចៅ ចាន់ណារី មានវ័យ 61 ឆ្នាំហើយ ជាតារាសម្ដែងនៅអំឡុងទស្សវត្សទី80-90 ជំនាន់ លោក សម វិទ្យា ,លោក សម តារា ,លោក កេត សូបូរិទ្ធ ,លោក យស បូវណ្ណៈ ,លោក ខៃ ប្រសិទ្ធ ,លោក ខៃ ប្រសើរ ,លោក ខ្លូត រតនា ជាដើម។ បច្ចុប្បន្នភាពមានជំងឺប្រចាំកាយ និងបង្ហាញខ្លួនជាថ្មីតាមការចូលរួមសម្ដែងរឿង « កូនពស់កេងកង » នៅឆ្នាំ 2000 ដែលនឹកនាំសម្ដែងរឿងដោយលោក ហ្វៃ សំអាង៕