ភោជនីយដ្ឋាន Digby ដែលមានអស័យដ្ឋានស្ថិតនៅបណ្តោយផ្លូវត្រសក់ផ្អែម (ផ្លូវលេខ63)សូមណែនាំមុខម្ហូបដ៏ពិសេសមួយទៀតដែលមានឈ្មោះក្នុងមីនុយថា “Smoke Pork Chop” ដែលជាមុខម្ហូបដ៏មានរសជាតិ និងកំពុងពេញនិយមរបស់មនុស្សសម័យថ្មី ដោយសារតែរសជាតិដ៏ឆ្ងាញ់ពិសា និងការផ្សំគ្រឿងដ៏សម្បូរបែបនៃមុខម្ហូបមួយនេះ។ ដូច្នេះចង់ដឹងពីគ្រឿងផ្សំ និងរបៀបចម្អិនរបស់មុខម្ហូបនេះ ថាមានភាពវិសេសវិសាលដូចម្តេចខ្លះនោះ សូមតាមដានដូចតទៅ៖
+ គ្រឿងផ្សំ
- សាច់ជ្រូកលាយខ្លាញ់ 150ក្រាម
- ទឹកជ្រលក់ Goma (ទឹកជ្រលក់បែបជប៉ុន)
- ខ្ទឹមស
- ទឹកម៉ាយ៉ូណេស Golioil
- អំបិល
- ម្រេច
- ម្សៅខ្ទឹម
- ម្សៅខ្ទឹមបារាំង
- បន្លែសម្រាប់ធ្វើសាលាដ
- ដំឡូងបំពង
+ វិធីចម្អិន
ជាដំបូង អ្នកត្រូវយកសាច់ជ្រូកទៅចំហុយដោយចំហាយផ្សែងប្រមាណជិត1ម៉ោង ដោយលាយជាមួយគ្រឿងបន្ថែមរសជាតិដូចជា អំបិល ម្រេច ម្សៅខ្ទឹម និងម្សៅខ្ទឹមបារាំងឱ្យមានរសជាតិឆ្ងាញ់ និងសាច់មានសំណើម។ ចំពោះកម្រិតឆ្អិននៃសាច់ គឺតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់អ្នកផ្ទាល់។ បន្ទាប់មក សឹមរៀបសាច់ជ្រូកចំហុយលើចាន និងបន្ថែមអាហារសម្រន់គួបផ្សំដូចជា សាលាដ និងដំឡូងបារាំងបំពង រួចបន្ថែមទឹកម៉ាយ៉ូណេស Golioil និងទឹកជ្រលក់ Goma (ទឹកជ្រលក់បែបជប៉ុន) នៅលើចានជាមួយគ្នាជាការស្រេច៕