តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី កុល ដាវី នៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2018 នេះ គេមើលឃើញថា តារាសម្ដែងស្រីសិចស៊ីរូបនេះបានបង្ហាញភាពសិចស៊ីជាថ្មីម្ដងទៀតហើយនៅក្នុងការថតបទចម្រៀង MV ថ្មីជាមួយតារាចម្រៀងល្បីប្រចាំផលិតកម្មថោន គឺលោក ខេម ដែលនាងបានអះអាងថា នាងត្រូវសម្ដែងជាតួអង្គស្រីកាចឆ្នាស់។
គួររំឭកបន្ដិចដែរថា កន្លងមក កុល ដាវី បានអះអាងថា នាងមិនចង់ស្លៀកពាក់សិចស៊ី និងសម្តែងឈុតឆាកស្នេហាទេព្រោះមិនចង់ឱ្យគូស្នេហ៍អន់ចិត្ត ព្រោះលោក សុខ រក្សា ជាមនុស្សប្រចណ្ឌខ្លាំងគួរសម ដែលបើគិតមកដល់ពេលនេះតារាទាំងពីរបានរួមរស់ក្រោមដំបូលតែមួយជាមួយគ្នាច្រើនឆ្នាំមកហើយ។ តែដោយឡែក នៅលើហ្វេសប៊ុករបស់តារាស្រីរូបនេះ គេឃើញមានរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថា នាងមានសកម្មភាពឱបរឹតជាមួយតារាចម្រៀង ខេម និងមិនតែប៉ុណ្ណោះ នាងបានបញ្ចេញស្ទីលកាច់រាង និងបង្ហាញដើមទ្រូងដ៏សខ្ចីមូលក្លំរបស់នាងថែមទៀតផង។
តារាស្រីរូបនេះបានបញ្ជាក់ថា «តួអើយតួឆ្នាស់ លទ្ធផលមិនដែលបានល្អនឹងគេម៉េចទេ!»។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ជាងនេះទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖