សេអ៊ូល៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បានប្រកាសឱ្យដឹងថា នៅក្នុងឆ្នាំ 2017 កន្លងទៅនេះ ទទួលបានប្រាក់ចំណេញប្រតិបត្តិការប្រចាំរហូតដល់ 46,9ពាន់លានដុល្លារអាមេរិក តិចជាងការព្យាករណ៍។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Herald ចេញផ្សាយនៅថ្ងៃទី 10 ខែមករា ឆ្នាំ 2018 បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Samsung ទទួលបានប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំរហូតដល់ 46,9ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះមិនធ្លាប់កើតមានឡើងចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតនៅក្នុង 1969។
ក្រុមហ៊ុន Samsung នៅមិនទាន់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ 2017 ទាំងមូលនោះទេ ប៉ុន្តែបានធ្វើការព្យាករណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសទី3 ចន្លោះខែតុលា-ធ្នូ ឆ្នាំ 2017 នឹងទទួលបាន 14,1ពាន់លានដុល្លារអាមេរិក ខណៈដែលក្រុមអ្នកតាមដានបានព្យាករណ៍ថា មានត្រឹមតែ 12,8ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕