អាមេរិក៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានទទួលរងនូវការរិះគន់ និងពាក្យបណ្ដឹងជាច្រើន បន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញថា Apple បានកាត់បន្ថយល្បឿនដំណើរការទូរស័ព្ទ iPhone ម៉ូដែលចាស់ៗ ទៅតាមអាយុកាលនៃថ្ម ក្នុងគោលបំណងចង់ឲ្យអ្នកប្រើ iPhone ចាស់ៗ ប្ដូរទៅប្រើផលិតផលថ្មីចុងក្រោយវិញ។
ដោយឡែកនៅថ្ងៃនេះ ក្រុមហ៊ុន Apple បានចេញសេចក្ដីប្រកាសសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងបញ្ហាខាងលើ។ «យើង (Apple) ដឹង និងយល់ពីអារម្មណ៍របស់អ្នកប្រើប្រាស់ ហើយយើងសុំទោសផងចំពោះបញ្ហាដែលកើតមាននេះ។ ដើម្បីជាការលុបលាងកំហុស យើងស្នើដល់អ្នកប្រើប្រាស់ដែលជួបបញ្ហានេះ ទៅធ្វើការផ្លាស់ប្ដូរថ្មថ្មី ក្នុងតម្លៃទាប (29ដុល្លារអាមេរិក) ហើយនៅដើមឆ្នាំ 2018 យើងនឹងដាក់ចេញនូវ Software ថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់តាមដាននូវអាយុកាលរបស់ថ្មទូរស័ព្ទ»។
ប៉ុន្មានថ្ងៃមុននេះ មានអ្នកប្រើប្រាស់ iPhone ម្នាក់បានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាស់ ដោយទាមទារសំណងពី Apple នូវទឹកប្រាក់ជិត 1ពាន់លានដុល្លារអាមេរិក ដោយក្នុងពាក្យបណ្ដឹងបានសរសេរថា Apple មានចេតនាទម្លាប់ល្បឿនដំណើរការ iPhone ម៉ូដែលចាស់ ក្នុងគោលបំណងឲ្យអតិថិជន iPhone ចាស់ៗទៅប្រើ iPhone ថ្មី៕