នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) សិង្ហបុរីនាំមុខគេនៅក្នុងវិស័យដឹកជញ្ជូនកុងតឺន័រអន្តរជាតិ សម្រាប់ឆ្នាំ 2023។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ឆ្នាំ 2023 សិង្ហបុរីមានសេវាកម្មដឹកជញ្ជូនកុងតឺន័រអន្តរជាតិចំនួន 240 ផ្លូវ ឈរលំដាប់លេខមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ម៉ាឡេស៊ីជាប់លេខពីរ ដោយមាន 208 ផ្លូវ ខណៈវៀតណាមមាន 180 ផ្លូវ ត្រូវជាប់លេខបី។
ប្រទេសទាំងបីនេះក៏ជាប់ចំណាត់ថ្នាក់ដូចខាងលើ បើនិយាយអំពីចំនួនតំណភ្ជាប់ដោយផ្ទាល់ នៃសេវាដឹកជញ្ជូនកុងតឺន័រអន្តរជាតិ ដោយមិនឆ្លងកាត់ឈ្មួញកណ្ដាល។
យោងតាមស្ថិតិរបស់ធនាគារពិភពលោក ប្រទេសជាប់សមុទ្រស្ទើរតែទាំងអស់ មានតំណភ្ជាប់នៃសេវាកដឹកជញ្ជូនកុងតឺន័រតិចជាង 20 និងពឹងផ្អែកទៅលើបណ្ដាញឈ្មួញកណ្ដាល។
នៅតំបន់អាស៊ាន ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម គឺជាប្រទេសដែលមានតំណភ្ជាប់នៃសេវាដឹកជញ្ជូនកុងតឺន័រអន្តរជាតិដោយផ្ទាល់ និងមិនអាស្រ័យលើសកម្មភាពរបស់ឈ្មួញកណ្ដាល។