ប្រហែលមួយទសវត្សរ៍ក្រោយពី Apple បានបង្ហាញ Project Titan គម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះ ក៏ត្រូវបានគេជឿថា ត្រូវបានលុបចោល។
យោងតាម Bloomberg ការសម្រេចចិត្តលុបចោលគម្រោងរថយន្តអគ្គិសនីនេះ ត្រូវបាន COO របស់ Apple Jeff Williams និង Kevin Lynch ប្រកាសនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងកាលពីពេលថ្មីៗនេះ។
គម្រោងនេះនឹងចាប់ផ្ដើមលុបចោល ហើយបុគ្គលិកជាច្រើននឹងត្រូវបានប្ដូរទៅកាន់ផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ Apple។ Apple បានសម្ងំទិញក្រុមហ៊ុនបច្ចេកវិទ្យា AI និងម៉ាស៊ីនសិក្សាជាង 20 ស្ថាប័ន ចាប់តាំងពីឆ្នាំ 2017 ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងបង្កើនការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងមុខងារនានារបស់ផលិតផលថ្មី។
បុគ្គលិកជិត 2,000 នាក់ បានធ្វើការនៅក្នុងគម្រោងរថយន្តអគ្គិសនីរបស់ Apple ក្នុងនោះមានរាប់រយនាក់ជាអ្នករចនារថយន្ត និងជាវិស្វករផ្នែករឹង។ បើទោះបុគ្គលិកទាំងនេះត្រូវបាន Apple ប្រកាសថា នឹងមានការងារថ្មីក្នុងក្រុមហ៊ុនដដែល ប៉ុន្តែតាមការសន្និដ្ឋាន ស្ថានភាពបញ្ចប់កុងត្រាការងារទំនងជានឹងនៅតែមាន។
ដំណឹងស្ដីពី Apple លុបចោលគម្រោងរថយន្តអគ្គិសនី ក៏ត្រូវបាន អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk ក៏បានចែករំលែកបន្តកាលពីពេលថ្មីៗនេះផងដែរ៕