ជិតដល់រដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន គេឃើញថា គ្រឿងអលង្ការមាស ឬផ្ទាំងរូបភាពបិទទូរស័ព្ទដែលមានរូបនាគនៅប្រទេសចិន កំពុងតែលក់ដាច់ខ្លាំង។
តួលេខរបស់ផ្សារអនឡាញ Taobao (ចិន) បង្ហាញថា ចំនួនលើកនៃការស្វែងរកបណ្ដាផលិតផលដែលទាក់ទងនឹងរូបនាគនៅលើថ្នាលនេះ បានកើនឡើងច្រើនជាងមុន 640 ដង រាប់ចាប់ពីថ្ងៃទី 27 ធ្នូ 2023 ដល់ 02 មករា 2024។ ក្នុងនោះ ចំនួនលើកនៃការស្វែងរកគ្រឿងអលង្ការមានរូបនាគ បានកើនឡើងច្រើនជាងមុនរហូតដល់ 500 ដង។
«នាគត្រូវបានចាត់ទុកថាជានិមិត្តរូបនៃអំណាច និងឋានៈក្នុងវប្បធម៌ចិន។ ចំណែកមាសគឺជាគ្រឿងអលង្ការផង និងជាឧបករណ៍សម្រាប់ទុនដាក់ទ្រព្យសម្បត្តិផង តែងតែត្រូវបានទិញជារៀងរាល់រដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន។ ដូច្នេះហើយ ទើបមានមនុស្សជាច្រើនទិញគ្រឿងអលង្ការធ្វើពីមាសមានរូបនាគ ដើម្បីបួងសួងសូមភាភជ័យក្នុងឆ្នាំថ្មី» Xie Zhihui អនុប្រធានទទួលបន្ទុកផ្នែកលក់នៅហាងមាស Chow Tai Seng បានប្រាប់ China Daily ដូច្នេះ។
មិនមែនតែនៅប្រទេសចិននោះទេ បណ្ដាយីហោល្បីៗលើពិភពលោកក៏កំពុងចាប់យកនិន្នាការខាងលើផងដែរ។ ក្រុមហ៊ុនគ្រឿងសម្អាង Shu Uemura (ជប៉ុន) ក៏បានដាក់លក់ប្រភេទក្រែមលាបបបូរមាត់មាន ពិសេសមួយដែលមានកំណត់បរិមាណ ក្នុងនោះ សម្បករបស់ផលិតផលនេះមានរូបនាគពណ៌លឿង។ ចំណែក Fila ក៏ដាក់លក់អាវប៉ាក់រូបនាគ ខណៈ Shanghai Disney Resort ចេញលក់របស់លេងកម្សាន្តធ្វើពីក្រណាត់មានរូបនាគផងដែរ៕