ជាលើកដំបូងរាប់ពីឆ្នាំ 2021 តម្លៃមូលធនទីផ្សាររបស់ Microsoft បានលោតឡើងខ្ពស់ជាង Apple ហើយក៏ក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតលើពិភពលោក។
បញ្ចប់ការជួញដូរកាលពីថ្ងៃទី 12 មករា ភាគហ៊ុន Apple បានកើន 0.2% ខណៈដែល Microsoft កើន 1%។ ដូច្នេះ តម្លៃមូលធនទីផ្សាររបស់ Microsoft ក៏ឡើងដល់ 2,887 ពាន់លានដុល្លារអាម៉េរិក ដែលជាតួលេខខ្ពស់ជាងគេបង្អស់នាបច្ចុប្បន្ន។ តម្លៃមូលធនទីផ្សាររបស់ Apple បច្ចុប្បន្នគឺ 2,875 ពាន់លានដុល្លារ។
ការបារម្ភអំពីតម្រូវការទូរស័ព្ទឆ្លាតវៃ បានអូសភាគហ៊ុន Apple ឱ្យធ្លាក់ចុះ 0.6% នៅក្នុងឆ្នាំនេះ បន្ទាប់ពីបានកើនដល់ 48% កាលពីឆ្នាំកន្លង។ ចំណែកភាគហ៊ុន Microsoft វិញ បានកើន 4% ក្រោយពីកើន 57% កាលពីឆ្នាំមុន។ យោងតាម Reuters អ្នកវិនិយោគមានការសប្បាយចិត្តខ្លាំងនៅពេល Microsoft វិនិយោគទៅលើ OpenAI ដែលជាក្រុមហ៊ុនមេរបស់ Chat GPT។