នាថ្ងៃទី 11 មករា 2024 នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត”។ នេះបើតាមក្រសួងព័ត៌មាន ចុះផ្សាយនៅថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មានខាងលើ រួមមាន៖
ទីមួយ៖ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមរយៈពេល 15 នាទី សម្រាប់រថយន្តធុនតូចមិនលើស 7 កៅអី និងរយៈពេល 30 នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។
ទីពីរ៖ ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្តដែលមានព័ត៌មានលម្អិតដូចមានភ្ជាប់ក្នុងតារាងខាងក្រោម សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ 2024 និងឆ្នាំ 2025)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី 15 មករា 2024៕