ចាប់ពីថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024 សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តបាត់ដំបង ដែលនេះគឺជាឱកាសល្អសម្រាប់អ្នកជំនួញទាំងឡាយណាដែលចង់ពង្រីកអាជីវកម្មទៅកាន់ខេត្តនេះ។
កាលពីថ្ងៃទី 03 មករា 2024 សភាពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយជាសាធារណៈ ទាក់ទងនឹងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តបាត់ដំបង ក្នុងបំណងស្វែងយល់ពីសង្វាក់ផលិតកម្មចំណីអាហារ សក្ដានុពលសេដ្ឋកិច្ច កសិកម្ម ទំនាក់ទំនងដៃគូពាណិជ្ជកម្ម និងឱកាសវិនិយោគនានានៅក្នុងខេត្តបាត់ដំបង។
យោងតាមសេចក្ដីជូនដំណឹង ដំណើរទស្សនកិច្ចពាណិជ្ជកម្មនេះនឹងត្រូវធ្វើឡើងរយៈពេលពីរយប់ បីថ្ងៃ គឺចាប់ពីថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024។ សភាពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់ថា តម្លៃសំបុត្រសម្រាប់ការចូលរួមដំណើរទស្សនកិច្ចពាណិជ្ជកម្មនេះគឺ 185 ដុល្លារ/ម្នាក់។