យោងតាមអគ្គនាយកដ្ឋានស្ថិតិរបស់វៀតណាម ឆ្នាំ 2023 ប្រទេសនេះបាននាំចេញកាហ្វេប្រមាណ 1.61 លានតោន កើន 3.1% និងមានតម្លៃសរុប 4.18 ពាន់លានដុល្លារអាម៉េរិក។
ក្នុងខែធ្នូ 2023 ការនាំចេញកាហ្វេរបស់វៀតណាម សម្រេចបានខ្ពស់បំផុតក្នុងអំឡុង 9 ខែកន្លង ពោលគឺ 190,000 តោន កើន 59.3% ធៀបនឹងខែវិច្ឆិកា 2023។ ក្នុងខែធ្នូកន្លង តម្លៃនាំចេញសម្រេចបាន 538 លានដុល្លារ កើន 51% ធៀបនឹងខែវិច្ឆិកា 2023 និងកើន 26.4% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។
ជារួម ក្នុងឆ្នាំ 2023 ការនាំចេញកាហ្វេរបស់វៀតណាម សម្រេចបានប្រមាណ 1.61 លានតោន ថយចុះ 9.6% ធៀបនឹងឆ្នាំ 2022។ ក៏ប៉ុន្តែ ដោយសារកាហ្វេឡើងថ្លៃខ្ពស់ ទើបតម្លៃនៃការនាំចេញសរុបនៅតែកើន 3.1% ដោយសម្រេចបាន 4.18 ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មី។
កាហ្វេនាំចេញ ជាមធ្យម មានតម្លៃ 2,834 ដុល្លារ/តោន នៅក្នុងខែធ្នូ 2023 ធ្លាក់ថ្លៃ 5.2% ធៀបនឹងខែមុន និងកើន 31.1% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។ នៅក្នុងឆ្នាំ 2023 កាហ្វេនាំចេញ ជាមធ្យមមានតម្លៃ 2,604 ដុល្លារ/តោន កើន 14.1% ធៀបនឹងឆ្នាំ 2022៕