នៅក្នុងជំនួបរវាង ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ (វ.ប.ន) របស់ កម្ពុជា ភាគីទាំងពីរបានឯកភាពនឹងគ្នាថា ក្នុងរយៈពេលកន្លង កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មទ្វេភាគី រវាង កម្ពុជា និង វៀតណាម មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
នាថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2023 នៅ រដ្ឋធានីហាណូយ ប្រទេសវៀតណាម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង វ.ប.ន របស់ កម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយនឹងលោក ង្វៀន ហុងយាន រដ្ឋមន្តីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត។
នៅក្នុងជំនួបនេះ សមាសភាគីទាំងពីរបានឯកភាពនឹងគ្នាថា ក្នុងរយៈពេលកន្លង កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មទ្វេភាគី រវាង កម្ពុជា និង វៀតណាម មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ក្រោយពីសម្រេចបាន និងឆ្លងផុតគោលដៅ 5 ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នាំ 2019 ទំហំពាណិជ្ជកម្មកម្ពុជា – វៀតណាម ក៏បន្តសម្រេចបាន 9.54 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2021 ដោយបានកើន 79.1% បើធៀបនឹងឆ្នាំ 2020។ ឆ្នាំ 2022 ទំហំពាណិជ្ជកម្មនេះបានកើនជិតដល់ 11 ពាន់លានដុល្លារ កើនជិត 11% បើធៀបនឹងឆ្នាំ 2021។ នៅក្នុងឆ្នាំ 2022 ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារវៀតណាម សម្រេចបាន 4.82 ពាន់លានដុល្លារ កើន 2.48% ខណៈដែលការនាំចេញរបស់វៀតណាម មកកាន់កម្ពុជា សម្រេចបាន 5.75 ពាន់លានដុល្លារ កើន 19% បើធៀបនឹងឆ្នាំ 2021។
នៅក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2023 ទំហំពាណិជ្ជកម្មរវាងកម្ពុជា – វៀតណាម សម្រេចបានជិត 8 ពាន់លានដុល្លារអាម៉េរិក បើទោះជាមានការថយចុះ បើធៀបនឹង 11 ខែដំបូងនៃឆ្នាំ 2022៕