ក្រុមហ៊ុនធុរកិច្ចថ្មីដែលមានឈ្មោះថា Prophetic អភិវឌ្ឍឧបករណ៍ឆ្លាតវៃមួយប្រភេទដែលអាចជួយគ្រប់គ្រង និងប្រើប្រាស់សុបិនឱ្យមានប្រយោជន៍ដល់ការងារប្រចាំថ្ងៃ។
ឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Prophetic ដែលត្រូវបានដាក់ឈ្មោះឱ្យថា «Halo» គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយដែលនឹងបំពាក់ទៅលើក្បាល ដើម្បីនាំអ្នកប្រើប្រាស់ចូលទៅក្នុងសភាពគេងលក់សុបិនល្អ។ Halo អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដឹងបានថា ខ្លួនកំពុងយល់សប្ដិ និងអាចគ្រប់គ្រងខ្លឹមសារនៃសុបិននោះ។ ឧបករណ៍នេះជួយប្រែក្លាយសុបិនឱ្យទៅជាកន្លែងធ្វើការនិម្មិត ដែលគាំទ្រដល់សកម្មភាពច្នៃប្រឌិន និងសិក្សាបែបថ្មី។
គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Prophetic កំពុងសហការជាមួយអ្នកជំនាញ និងស្ថាប័នកំពូលៗ មានដូចជា Afshin Mehin ដែលជាអ្នកបង្កើត Card7 និងឧបករណ៍ Neuralink N1 ឱ្យក្រុមហ៊ុនដាំឈីបលើខួរក្បាលរបស់មហាសេដ្ឋី Elon Musk ដើម្បីអភិវឌ្ឍ Halo។ ក្រុមហ៊ុននេះជឿថា សក្ដានុពលនៃសុបិនល្អ មិនត្រឹមតែអាចដោះស្រាយបញ្ហាជាក់លាក់នោះទេ តែក៏អាចបង្កើតបានវិធីដោះស្រាយប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងគំនិតស្រមៃដែលមិនអាចគិតចេញនៅពេលកំពុងរលឹក។
Prophetic យោងទៅលើការសិក្សាស្រាវជ្រាវស្ដីពីការដាស់ខួរក្បាលរបស់វិទ្យាស្ថាន Donders នៅប្រទេសហូឡង់ ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួន។ ពួកគេគ្រោងនឹងប្រមូលទិន្នន័យនេះនៅក្នុងរដូវផ្ការីកឆ្នាំ 2024 រួចបង្ហាញឧបករណ៍របស់ខ្លួននៅរដូវផ្ការីកឆ្នាំ 2025៕