កម្ពុជានឹងជាទីផ្សារបន្ទាប់របស់ក្រុមហ៊ុនតាក់ស៊ីអគ្គិសនីបៃតង GSM ដែលគ្រោងនឹងដំណើរការនៅឆ្នាំក្រោយ។ នេះបើតាមលោក ង្វៀន វ៉ាន់ថាញ់ អគ្គនាយករបស់ក្រុមហ៊ុន Green, Smart and Mobility។
យោងតាមលោក វ៉ាន់ថាញ់ GSM (Green, Smart and Mobility) គឺជាក្រុមហ៊ុនតាក់ស៊ីដែលប្រើប្រាស់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនវៀតណាម VinFast 100%។ ក្រៅពីរថយន្តអគ្គិសនី VinFast ក្រុមហ៊ុន GSM ក៏មានប្រព័ន្ធកំណត់ទីតាំងដែលអាចចែករំលែកព័ត៌មានស្ដីពីការធ្វើដំណើរ ជួយឱ្យអ្នកប្រើប្រាស់តាមដាន និងគ្រប់គ្រងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ក្រុមហ៊ុន GSM របស់មហាសេដ្ឋីវៀតណាម ហ្វាំ ញ៉ឹតវឿង បានជ្រើសរើសប្រទេសឡាវជាទីផ្សារអន្តរជាតិដំបូងរបស់ខ្លួន។ បច្ចុប្បន្ន នៅក្នុងទីផ្សារមួយនេះ GSM មានស្ថានីយបញ្ចូលអគ្គិសនីចំនួន 6 កន្លែង ដែលអាចបញ្ចូលអគ្គិសនីឱ្យរថយន្តចំនួន 36 គ្រឿងក្នុងពេលតែមួយ។ តាមផែនការ រហូតដល់ដំណាច់ត្រីមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុននេះគ្រោងនឹងសាងសង់ស្ថានីយថ្មីចំនួន 13 កន្លែងដែលអាចបញ្ចូលអគ្គិសនីឱ្យរថយន្ត 72 គ្រឿងក្នុងពេលតែមួយ បន្ថែមទៀត។
លោក ង្វៀន វ៉ាន់ថាញ់ ដែលជាអគ្គនាយករបស់ក្រុមហ៊ុន GSM ឱ្យដឹងថា «បន្ទាប់ពីបានបោះជំហានដំបូងនៅប្រទេសឡាវ យើងបានរៀបគម្រោងពង្រីកទៅកាន់ទីផ្សារកម្ពុជា នៅដើមឆ្នាំក្រោយ។ សម្រាប់ទីផ្សារនានា មានជាអាទិ៍ អាម៉េរិកខាងជើង និងអឺរ៉ុបជាដើម GSM មិនទាន់ប្រកាសព័ត៌មានលម្អិតនៅឡើយ»៕