ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសប្រេស៊ីលប្រកាសថា កំពុងអភិវឌ្ឍវិធីសាស្ត្រថ្មីដែលទំនើប ដើម្បីព្យាបាលអាការញៀនកូកាអ៊ីន និងម៉ាទឹកកក ដោយយោងទៅតាមបច្ចេកវិទ្យាវ៉ាក់សាំង។
យោងតាម AFP ចុះផ្សាយកាលពីថ្ងៃទី 26 តុលា 2023 វ៉ាក់សាំងឈ្មោះ Calixcoca ដែលកំពុងត្រូវបានពិសោធនេះ អាចដាស់ប្រព័ន្ធការពាររាងកាយឱ្យទប់ស្កាត់សារធាតុកូកាអ៊ីន និងម៉ាទឹកកកដែលនឹងចូលទៅកាន់ខួរក្បាល ជួយឱ្យអ្នកប្រើប្រាស់បំផ្លាញវដ្ដនៃអាការញៀន។ នេះមានន័យថា ពួកគេនឹងលែងមានអារម្មណ៍ត្រេកត្រអាលនៅពេលប្រើប្រាស់គ្រឿងញៀន។
អ្នកជំនាញនៅសាកលវិទ្យាល័យរដ្ឋ Minas Gerais បានឱ្យដឹងថា បើសិនវិធីសាស្ត្រព្យាបាលនេះទទួលបានការអនុញ្ញាត នោះវានឹងក្លាយជាវ៉ាក់សាំងដំបូងគេដែលព្យាបាលអាការញៀនកូកាអ៊ីន។
បច្ចុប្បន្ន វ៉ាក់សាំងនេះជិតចូលដល់ដំណាក់កាលពិសោធចុងក្រោយនៅលើមនុស្ស។ អ្នកជំនាញឱ្យដឹងថា វ៉ាក់សាំង Calixcoca អាចកំណត់ឡើងវិញនូវការព្យាបាលអាការញៀននឹងគ្រឿងញៀន។
គម្រោងអភិវឌ្ឍវ៉ាក់សាំងនេះទទួលបានពានរង្វាន់តម្លៃជាងកន្លះលានដុល្លារអាម៉េរិកពី Euro Health Innovation ដែលឧបត្ថម្ភដោយក្រុមហ៊ុនផលិតឱសថ Eurofarma៕