បរិមាណរថយន្តអគ្គិសនីទូទាំងពិភពលោកដែលត្រូវបានលក់ចេញក្នុងខែសីហា ឆ្នាំ 2023 គឺជាង 1.2 លានគ្រឿង ហើយនៅក្នុង Top 10 នៃរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនេះ មានរថយន្តរបស់ចិនរហូតដល់ 80%។
ដូចទៅនឹងប៉ុន្មានខែមុន Tesla Model Y គឺជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេបង្អស់នៅក្នុងខែសីហា ដោយលក់បាន 115,885 គ្រឿង ច្រើនជាងឆ្ងាយបើធៀបនឹងម៉ូដែលដទៃ។
បណ្ដារថយន្តអគ្គិសនីដទៃដែលលក់ដាច់ជាងគេគឺ BYD Song (BEV និង PEV ត្រូវបានគិតចូលគ្នា), Tesla Model 3, BYD Qin (BEV និង PEV ត្រូវបានគិតចូលគ្នា) , BYD Seagull, BYD Yuan, BYD Dolphin រួមនឹង GAC Aion Y, BYD Han និង GAC Aion S។ នៅក្នុង Top 10 នៃរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេលើពិភពលោក មានរថយន្តរបស់ចិនរហូតដល់ 80%។
ខាងក្រោមនេះគឺជាតួលេខជាក់លាក់ស្ដីពីម៉ូដែលរថយន្តអគ្គិសនីទាំងដប់ ដែលលក់ដាច់ជាងគេលើពិភពលោក៖
- Tesla Model Y – 115,885 គ្រឿង
- BYD Song Plus (9,081 BEV + 48,522 PHEV) – 57,603 គ្រឿង
- Tesla Model 3 – 48,815 គ្រឿង
- BYD Qin Plus (11,663 BEV + 31,155 PHEV) – 42,818 គ្រឿង
- BYD Seagull – 34,841 គ្រឿង
- BYD Yuan Plus (ឬហៅថា Atto 3) – 32,690 គ្រឿង
- BYD Dolphin – 32,288 គ្រឿង
- GAC Aion Y – 26,719 គ្រឿង
- BYD Han (10,506 BEV + 12,355 PHEV) – 22,861 គ្រឿង
- GAC Aion S – 22,650 គ្រឿង