ក្រុមហ៊ុនជាតិថាមពល QatarEnergy របស់ប្រទេសកាតា បានឱ្យដឹងថា នឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាប់លានតោន/ឆ្នាំ ដល់ក្រុមហ៊ុនថាមពល TotalEnergies របស់ប្រទេសបារាំង។
កាលពីថ្ងៃទី 11 តុលា ក្រុមហ៊ុន QatarEnergy របស់ប្រទេសកាតាប្រកាសថា បានយល់ព្រមផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឱ្យក្រុមហ៊ុនថាមពល TotalEnergies របស់ប្រទេសបារាំង នៅក្នុងរយៈពេល 27 ឆ្នាំ។
ក្នុងកិច្ចព្រមព្រៀងនេះ QatarEnergy នឹងផ្គត់ផ្គង់ឧស្ម័ន 3.5 លានតោន/ឆ្នាំ ដោយផ្ដើមការដឹកជញ្ជូនទៅកាន់ភាគខាងត្បូងប្រទេសបារាំង ចាប់ពីដើមឆ្នាំ 2026។
រដ្ឋមន្ត្រីក្រសួងថាមពលកាតា និងជាប្រធានក្រុមហ៊ុន QatarEnergy លោក Saad al-Kaabi ឱ្យដឹងថា «ការសន្យារបស់យើងគឺដើម្បីធានាប្រភពផ្គត់ផ្គង់ថាមពលជាបន្តបន្ទាប់ និងគួរជាទីទុកចិត្តសម្រាប់អឺរ៉ុប និងតំបន់ដទៃទៀតរបស់ពិភពលោក»៕