ក្រុមហ៊ុនចិន BYD បានបង្ហាញរថយន្តប្រភេទសេដានអគ្គិសនី Seal នៅប្រទេសសិង្ហបុរី និងស៊ីលី ក្នុងបំណងប្រកួតប្រជែងជាមួយនឹង Model 3 របស់ Tesla។
នៅសិង្ហបុរី BYD បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក Vantage Automotive ដើម្បីបង្ហាញកំណែ Seal ចង្កូតស្ដាំ។ នេះបើតាមសេចក្ដីប្រកាសរបស់ BYD កាលពីថ្ងៃទី 09 តុលា។ BYD Seal មានបីកំណែនៅសិង្ហបុរី ដែលមានតម្លៃចាប់ពី 174,910 ដុល្លារអាម៉េរិក។
BYD Seal ត្រូវបានបង្ហាញជាលើកដំបូងនៅប្រទេសចិនកាលពីថ្ងៃទី 29 កក្កដា 2022។ នេះគឺជាគូប្រជែងសំខាន់មួយរបស់ Tesla Model 3។ រថយន្តអគ្គិសនី BYD Seal មាន 5 កំណែនៅប្រទេសចិន និងមានតម្លៃចាប់ពី 26,030 ដុល្លារអាម៉េរិក។
ក្រៅពីសិង្ហបុរី កាលពីម្សិលមិញ BYD ក៏បានឱ្យដឹងថា បានបង្ហាញ Seal EV នៅប្រទេសស៊ីលីតាមរយៈក្រុមហ៊ុនក្នុងស្រុក Astara កាលពីថ្ងៃទី 06 តុលា ប៉ុន្តែមិនបាននិយាយដល់រឿងតម្លៃ។
BYD លក់រថយន្តអគ្គិសនីបាន 287,454 គ្រឿងនៅក្នុងខែកញ្ញា 2023 ក្នុងនោះ BYD Seal រួមចំណែកបាន 14,427 គ្រឿង កើន 93.05% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 និងកើន 153.11% បើធៀបនឹងខែសីហា 2023៕