ក្នុង 9 ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនចិន BYD បានលក់រថយន្តអគ្គិសនីចំនួន 2,079,638 គ្រឿង ក្នុងនោះ រថយន្ត EV និង PHEV សុទ្ធតែលើសពីមួយលានគ្រឿង។
បរិមាណរថយន្តអគ្គិសនីដែលបានលក់ចេញរបស់ BYD បានបង្កើតកំណត់ត្រាកាលពីខែកញ្ញា នាំឱ្យតួលេខរថយន្តសរុបដែលត្រូវបានលក់ចេញគិតមកដល់បច្ចុប្បន្នកើនឡើងដល់ជាងពីរលានគ្រឿង ជិតសម្រេចគោលដៅបីលានគ្រឿងដែលក្រុមហ៊ុននេះបានកំណត់។
BYD ក៏រកបានចំណូលច្រើនមិនធ្លាប់មាននៅក្នុងទីផ្សារបរទេស ក្នុងខែកញ្ញា 2023 បន្ទាប់ពីក្រុមហ៊ុននេះបានចាប់ផ្ដើមជំរុញការអនុវត្តយុទ្ធសាស្ត្រអន្តរភាវូបនីយកម្មផលិតផលរបស់ខ្លួន។
យោងតាមនាយកដ្ឋានគ្រប់គ្រងផ្សារមូលបត្រហុងកុង BYD លក់រថយន្តអគ្គិសនីបាន 287,454 គ្រឿងក្នុងខែកញ្ញា 2023 កើន 42.83% ធៀបនឹងខែកញ្ញា 2022 និងកើន 4.76% ធៀបនឹងខែសីហា 2023។
BYD បានឈប់ផលិត និងលក់រថយន្តប្រើម៉ាស៊ីនចំហេះក្នុងចាប់ពីខែមីនា 2022 ដើម្បីផ្ដោតទៅលើការផលិតរថយន្តអគ្គិសនីប្រភេទ PHEV និង EV។
ក្នុងខែកញ្ញា 2023 ក្រុមហ៊ុនចិន BYD លក់រថយន្តអគ្គិសនីបាន 28,039 គ្រឿងនៅក្នុងទីផ្សារបរទេស កើន 12.05% បើធៀប 25,023 គ្រឿងក្នុងខែសីហា 2023។
ក្នុងអំឡុងពេលពីខែមករា ដល់កញ្ញា 2023 BYD លក់រថយន្តអគ្គិសនីបាន 2,079,639 គ្រឿង កើន 76.23% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 ក្នុងនោះ ទីផ្សារបរទេសរួមចំណែក 145,520 គ្រឿង កើនជិត 18 ដង បើធៀបនឹង 9 ខែដំបូងនៃឆ្នាំកន្លង។