មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី 28 កញ្ញា បានសង្កត់ធ្ងន់អំពីហានិភ័យពាណិជ្ជកម្មទូទាំងពិភពលោកត្រូវបានបំបែកជាតំបន់ដាច់ដោយឡែក ហើយថា ការវិវត្តបែបនេះអាចធ្វើឱ្យទិន្នផលសេដ្ឋកិច្ចទូទាំងពិភពលោកត្រូវថយចុះរហូតដល់ 7%។
«យើងជឿថា ប្រការនោះនឹងបង្កការខាតបង់ដល់សេដ្ឋកិច្ចសកល…។ លទ្ធផលនៃការវិភាគរបស់យើងបង្ហាញថា ការបំបែកនោះអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) ទូទាំងសកលលោក ថយចុះ 7% ស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ និងជប៉ុន» អ្នកនាំពាក្យរបស់ IMF លោកស្រី Julie Kozack បានសង្កត់ធ្ងន់ដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 28 កញ្ញា។
នៅក្នុងការសម្រេចចិត្តដោយឡែកមួយនៅក្នុងថ្ងៃ 28 កញ្ញាដដែល ក្រុមប្រឹក្សាភិបាល IMF បានអនុម័តខ្ទង់ប្រាក់កម្ចី 1.3 ពាន់លានដុល្លារអាម៉េរិកសម្រាប់ប្រទេសម៉ារ៉ុកផងដែរ ដើម្បីបង្កើនសមត្ថភាពស្ដារប្រទេសនេះឡើងវិញ ក្រោយពីបានរងគ្រោះមហន្តរាយធម្មជាតិដែលទាក់ទងនឹងអាកាសធាតុ៕