Yangwang ដែលជាយីហោរថយន្តប្រណិតរបស់ក្រុមហ៊ុនចិន BYD ថ្ងៃនេះបានបង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅប្រទេសចិន ដែលមានតម្លៃចាប់ពី 150,600 ដុល្លារអាម៉េរិក ហើយការប្រគល់ទំនិញនឹងធ្វើឡើងចាប់ពីខែតុលាឆ្នាំនេះ។
រថយន្តអគ្គិសនី Yangwang U8 នេះមានបណ្ដោយប្រវែង 5,050 មម និងកម្ពស់ 1,930 មម ខណៈដែលប្រវែងបណ្ដោយជាមូលដ្ឋានគឺ 3,050 មម។
រថយន្តនេះបំពាក់ម៉ាស៊ីនចំនួនបួនដែលបង្កើតកម្លាំង 880 គីឡូវ៉ាត់ ប្រហាក់ប្រហែលនឹងកម្លាំង 1,200 សេះ។ ថ្មរបស់វាផ្ទុកថាមពលបាន 49.05 គីឡូវ៉ាត់ម៉ោង ជួយឱ្យរថយន្តបរបាន 180 គីឡូម៉ែត្រ និងអាចរត់បាន 1,000 គីឡូម៉ែត្រនៅពេលចាក់សាំង និងបញ្ចូលអគ្គិសនីមួយពេញ។
Yangwang បានដាក់ឱ្យបញ្ជាទិញជាមុនរថយន្តអគ្គិសនី U8 នេះ ចាប់ពីថ្ងៃទី 18 មេសា 2023 ជាថ្ងៃដំបូងនៃពិព័រណ៍រថយន្តសៀងហៃ។
យោងតាម CnEVPost ក្រុមហ៊ុន Yangwang ឱ្យដឹងថា នឹងបង្កើតហាងលក់ផ្ទាល់ជាង 90 កន្លែង ដែលគ្របដណ្ដប់ទីក្រុងជាង 40 នៅប្រទេសចិន នៅចុងឆ្នាំនេះ៕